
Chelsea បានកក់កន្លែងរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ FIFA Club World Cup ជាមួយនឹងជ័យជម្នះលើក្លឹបប្រេស៊ីល Palmeiras ទោះបីជាកីឡាករចំណូលថ្មី Estevao Willian ស៊ុតបញ្ចូលទីទល់នឹងក្លឹបដែលគាត់ត្រៀមនឹងផ្លាស់ទៅចូលរួមក៏ដោយ។សម្រាប់ខ្សែបម្រើស្លាបឆ្នើម Cole Palmer បានស៊ុតបាល់បញ្ចូលទីនៅនាទីទី ១៦ ហើយបន្ទាប់ពីកីឡាករវ័យក្មេង Estevao បានតាមស្មើវិញនៅដើមតង់ទីពីរ ដោយការបញ្ជូនបាល់របស់ Malo Gusto នៅនាទីទី ៥៣។ទោះយ៉ាងណាគ្រាប់បាល់ចូលទីខ្លួនឯងGiay នៅនាទីទី៨៣ បានធ្វើអោយ Chelsea មានប្រៀបនិងទទួលបានជ័យជំនះតែម្តង។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីលវ័យ ១៨ ឆ្នាំ Estevao នឹងបញ្ចប់ការផ្ទេរទៅកាន់ Chelsea ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៥២ លានផោន។
ទន្ទឹមនឹងនេះដែរក្រុមតោខៀវបានផ្ដល់ឱកាសឱ្យកីឡាករ Joao Pedro ដែលទើបតែផ្ទេរពីBrighton ក្នុងតម្លៃ ៥០លានផោន កាលពីពីរថ្ងៃមុនចូលលេងលើកដំបូងប៉ុន្តែកីឡាករចំណូលថ្មី Liam Delap និង Levi Colwill ត្រូវបានពិន័យកាតលឿង ហើយត្រូវបានព្យួរសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលប្រធានក្រុម Reece James ទទួលរងរបួសក្នុងពេលកម្តៅសាច់ដុំ។Chelsea នឹងជួបប្រកួត ជាមួយ Fluminense ដែលទើបផ្តួល Al-Hilal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅថ្ងៃអង្គារ។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



