

អតីតខ្សែការពារក្រុមបិសាចក្រហម Man. United កីឡាករ Gabriel Heinze នឹងចូលរួមជាជំនួយការគ្រូបង្វឹកលោក Mikel Arteta នៅក្រុមកាំភ្លើងធំ Arsenal ។យោងគេហទំព័រ The Athletic បានចុះផ្សាយថាអតីតកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីន រូបនេះផងដែរនិងចូលមកជំនួសតំណែងលោក Carlos Cuesta ដែលនិងត្រូវចាកចេញទៅដឹកនាំក្លឹប Parma ។ការពិត Arteta ស្គាល់គ្នាជាមួយ Heinze កំលុងពេលអតីតមិត្តរួមក្រុមនៅជាមួយគ្នានៅ Paris Saint-Germain កំឡុងយុទ្ធនាការឆ្នាំ ២០០១-២០០២។

គួររំលឹកថា Heinze កីឡាករវ័យ ៤៧ ឆ្នាំរូបនេះបានបន្តធ្វើការជាគ្រូបង្វឹកនៅ Godoy Cruz, Atlanta United និង Newell’s Old Boys ។តួនាទីគ្រូបង្វឹកចុងក្រោយរបស់គាត់គឺនៅ Newell’s ។ គាត់បានចាកចេញពីក្លឹបកុមារភាពរបស់គាត់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីបានត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។Heinze នឹងចូលរួមជាមួយក្រុមបុគ្គលិកបង្វឹករបស់ Arteta ដែលរួមមានជំនួយការ Albert Stuivenberg គ្រូបង្វឹកឈុតឈុត Nico Jover និងគ្រូបង្វឹកអ្នកចាំទី Inaki Canaផងដែរ។
ប្រភព:Dailypost

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


