Close
Sponsor ads Featured-Image
ទីបំផុត! គ្រូ Real សម្រេចចុះកុងត្រាដឹកនាំជម្រើសជាតិប្រេស៊ីល
ទំហំអក្សរ
តូច
ធំ

(ប្រេស៊ីល)៖ គ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti បានព្រមព្រៀងក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល រហូតដល់ឆ្នាំ២០២៦ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup នៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។ មុនពេលចាកចេញពី Real Madrid លោក Ancelotti បានឈ្នះពានរង្វាន់ធំៗប្រចាំទ្វីបអឺរ៉ុប UEFA Champions League ២លើក ពីការវិលត្រលប់ទៅដឹកនាំអធិរាជសជាលើកទី២ ពោលគឺក្នុងឆ្នាំ២០២២ និងចុងក្រោយឆ្នាំ២០២៤ មុនពេលក្រុមការពារតំណែងជើងឯក La Liga ហាលអាវត្រឹមវគ្គ៨ក្រុម ក្រោមថ្វីជើងរបស់កាំភ្លើងធំ Arsenal នារដូវកាលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Carlo Ancelotti signs Brazil contract with Real Madrid tenure to end | Transfermarkt

ads

គ្រូបង្វឹកដែលមានបទពិសោធន៍ដ៏ច្រើនរូបនេះ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការទន្ទឹងរង់ចាំពាន World Cup ក្នុងរយៈពេល ២៤ឆ្នាំ ពោលគឺចាប់តាំងពីពួកគេបានឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅជប៉ុន និងកូរ៉េខាងត្បូង ជាពេលដែល Ronaldo ស៊ុតបាន ៨គ្រាប់ផងដែរ។

មួយវិញទៀត លោក Ancelotti នឹងត្រូវបានគេរំពឹងថាធ្វើបានល្អ ដ្បិតធ្លាប់ធ្វើការជាមួយកីឡាករប្រេស៊ីលស្រាប់មានដូចជា Eder Militao, Vinicius Jr, Rodrygo, Casemiro និង Endrick ជាដើម នៅអំឡុងពេលដឹកនាំ Real Madrid ដែលឈ្នះ UCL បាន ៣លើក និង ២លើកជាមួយ AC Milan របស់អ៉ីតាលី៕

Carlo Ancelotti appointed Brazil manager as Real Madrid exit confirmed | The Standard

ប្រភព៖ BBC

អត្ថបទទាក់ទង
  • May 2025
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031