
(អេស៉្បាញ)៖ ក្លឹបកាតាឡាន់ FC Barcelona ក្រុមជើងឯករងលីគកំពូលអេស្ប៉ាញ La Liga រដូវកាលមុន ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតដែលនៅសល់រដូវកាលនេះ បន្ទាប់ពីយកឈ្នះគូសត្រូវស៊ីហុតឈាម Real Madrid ៤-៣ កាលពីរាត្រីថ្ងៃអាទិត្យ ប្រចាំសប្តាហ៍ទី៣៥ យប់មិញនេះ។
ទន្ទឹមនឹងនេះ ៣ពិន្ទុដ៏សំខាន់ក្នុងដីនេះផងដែរ បានញាំងឱ្យក្រុមរបស់លោក Hansi Flick រកបាន ៨២ពិន្ទុ ស្របពេលក្រុមការពារតំណែងជើងឯក Real Madrid ឈរលេខ២ មានតែ ៧៥ពិន្ទុ មុនពេលលេង ៣ប្រកួតទៀតបិទរដូវកាល Laliga ២០២៤/២៥។
គួរជម្រាបដែរថា ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើការវាយបក ដើម្បីនាំមុខអធិរាជស Real Madrid ៤-២ បន្ទាប់ពីក្រុមរបស់លោក Carlo Ancelotti បើកការនាំមុខ ២គ្រាប់មុនត្រឹមវគ្គទី១ និងជាលើកទី៣ ផងដែរ ក្នុងចំណោមជួបគ្នា ៤ប្រកួតចុងក្រោយនៃជំនួប El Clasico។
ដោយឡែក Barcelona នឹងត្រូវឆ្លងជើងឯក La Liga ២០២៤/២៥ នៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍នេះតែម្តង ប្រសិនបើពួកគេអាចយកឈ្នះ Espanyol ដើម្បីលើកពានលីគកំពូលអេស្ប៉ាញជាលើកទី២៨ ជាប្រវត្តិសាស្រ្តរបស់ពួកគេ ហើយ Real Madrid យកឈ្នះ Mallorca ក៏ឥតន័យដែរនៅរាត្រីថ្ងៃពុធ៕
ប្រភព៖ BBC

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



