
ក្លឹបបិសាចក្រហម Manchester United កំពុងធ្វើការពិចារណាក្នុងការយកខ្សែប្រយុទ្ធ Antony ដែលកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Real Betis ទៅប្តូរជាមួយនឹងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរបស់ក្លឹប Juventus គឺ Kenan Yildiz ។
Antony ដែលបានចូលរួមជាមួយនឹងក្រុម Man Utd ក្នុងឆ្នាំ២០២២ ខែសីហា បានធ្លាក់វិបាត់ធ្លាក់ទម្រង់លេងជាច្រើននៅទឹកដី Old Trafford នឹងត្រូវបានបាត់បង់តំណែងរបស់ខ្លួនស្ទើរតែទាំងស្រុងក្រោមការដឹកនាំរបស់លោក Ruben Amorim មុនក្លឹបសម្រេចចិត្តផ្ទេររូបគេទៅកាន់ក្លឹប Real Betis នៅអេស្ប៉ាញក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ។
នៅ Real Betis ខ្សែប្រយុទ្ធរូបនេះត្រូវបានគេសង្កេតឃើញថា បានអភិវឌ្ឃន៍ទម្រង់លេងរបស់ខ្លួនបានឡើងវិញ នៅរកគ្រាប់បាល់បានស្ទើរតែគ្រប់ប្រកួត ។ Juventus បច្ចុប្បន្នកំពុងបានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនលើ Antony ដូចគ្នា ខណៈ United ចាប់អារម្មណ៍លើ Yildiz ដែលកីឡាករទាំង២សុទ្ធតែលេងនៅតំណែងខ្សែប្រយុទ្ធស្លាប ។ បច្ចុប្បន្នក្លឹបទាំងពីរក៏កំពុងប្រឈមនឹងបញ្ហា Financial Fair Play ដូចគ្នា ដូច្នេះលក្ខខណ្ឌដោះដូរអាចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ភាគីទាំងសងខាង៕

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ត្រៀមចាយប្រាក់ច្រើនគួរសមលើការនាំយកខ្សែបម្រើរូបនេះមកពង្រឹងក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



