Close
Sponsor ads Featured-Image
មិនអាចផ្សះផ្សារបាន! ពាក្យសម្តីរវាងគ្រូ នឹង សិស្សធ្វើអោយមានម្នាក់សម្រេចចិត្តដើរចេញ (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្លឹប Atalanta លោក Gian Pero Gasperini បានប្រាប់ក្លឹប Serie A ថាគាត់នឹងមិនបន្តកិច្ចសន្យារបស់គាត់នៅពេលដែលវាផុតកំណត់នៅក្នុងខែមិថុនា ឆ្នាំ ២០២៦ខាងមុខនេះទេយោងតាម ​​Soccernet បានចុះផ្សាយ ។អ្នកចាត់ការសញ្ជាតិអ៊ីតាលីបច្ចុប្បន្នមានវ័យ ៦៧ឆ្នាំលោក Gasperini តួនាទីរបស់គាត់បានជួបភាពមិនច្បាស់លាស់ ក្រោយពីក្រុមធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្លឹប Brugge ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Deeply disrespectful' - Ademola Lookman fires back at Gian Piero Gasperini's  'worst penalty taker' criticism after Atalanta's Champions League exit as  star forward claims he was 'instructed' to take spot kick vs

ads

ដោយចាញ់ការប្រកួតជើងទីមួយក្នុងលទ្ធផល ២-១ នៅប្រទេសបែលហ្ស៊ិក ក្រុម Atalanta បានបន្តរបូតគ្រាប់បាល់រហូតដល់ទៅ ៣គ្រាប់នៅជើងទី២បន្តទៀតត្រឹមនៅក្នុងតង់ទីមួយនៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ ។ទោះបីជារកបានគ្រាប់បាល់វាយបក១គ្រាប់របស់កីឡាករឆ្នើម Ademola Lookman ប៉ុន្តែរូបគេបែជាមិនអាចរកបានគ្រាប់បាល់ពីន័យ១១ម៉ែត្រទៅវិញ។ស្ថិតនៅក្នុងភាពមិនត្រជាក់ចិត្តអ្នកចាត់ការលោក Gasperini បានបន្តរិះគន់កូនក្រុមLookman រូបនេះថាជាកីឡាករដែលស៊ុតបាល់ប៉េណាល់ទីដ៏អាក្រក់បំផុតមិនធ្លាប់ជួប។ដូច្នេះហើយសម្តីមួយនេះត្រូវបានបណ្តាញសារពត៌មានដកស្រង់យកទៅចុះផ្សាយដែលធ្វើអោយ Lookman កីឡាករដើមកំណើតអង់គ្លេស ប៉ុន្តែមានសញ្ជាតិនីហ្សេរីយារូបនេះ មិនមានអារម្មណ៏កក់ក្តៅនិងសប្បាយចិត្តនោះទេ។

I didn't mean to offend Lookman, says Atalanta's Gasperini

The Percassi family are due to hold a special summit to smooth things over  between Atalanta coach Gian Piero Gasperini and striker Ademola Lookman  after their bitter public row. : r/soccer

ទោះយ៉ាងណាក្លឹបបានព្យាយាមផ្សះផ្សារ និង សម្របសម្រួលរវាងសាម៉ីខ្លួនទាំងពីរប៉ុន្តែមិនបានទទួលលទ្ធផលនោះឡើយ។ បច្ចុប្បន្នលោក Gasperini ដែលមានប្រវត្តិដឹកនាំក្រុមតាំងពី ឆ្នាំ២០១៦ហាក់មិនបានបញ្ជាក់ពីចេតនាបន្តនៅជាក្លឹបក្រោយការអះអាងខាងលើនេះឡើយ។
ប្រភព:Dailypost&Wikipedia
វីដេអូ:

អត្ថបទទាក់ទង
  • February 2025
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    2425262728