
ប្រធានក្លឹប COMO លោក Mirwan Suwarso បានបង្ហើបថា ក្លឹបនៅអុីតាលីមានបំណងចង់ចុះកុងត្រាលើខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester United គឺ Marcus Rashford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ។
ទោះបីជាលះបង់នេះក៏ដោយ ប៉ុន្តែចុងក្រោយ Rashford បានសម្រេចចិត្តចូលរួមជាមួយនឹងក្រុម Aston VIlla ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ក្នុងតម្លៃ ៤០លានផោន ។ លោក Suwarso មានជំនឿជឿជាក់ថា ក្រុម COMO មានការលំបាកក្នុងប្រកួតជាមួយនឹងក្រុមក្នុងក្របខណ្ឌ Champions League ដោយកីឡាករជាច្រើនផ្តោតលើពានរង្វាន់មួយនេះ ៕

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៣ប្រកួតនៅសល់ បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងក្រុម Crystal Palace កាលពីយប់មិញ។ បច្ចុប្បន្នក្រុមលោក Arne Slot មាន ៧៩ពិន្ទុ ឈរកំពូលតារាង Premier League ២០២៤/២៥ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកទល់ពេលនេះ ស្របពេល Arsenal ដែលឈរនៅលេខ២ មានតែ ៦៧ពិន្ទុ លេងបាន ៣៤ប្រកួត។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះមានន័យថា Liverpool ដែលបានគ្រងជើងឯកលីគកំពូលអង់គ្លេសចុងក្រោយឆ្នាំ២០២០ ត្រូវតែ ១ពិន្ទុទៀតទេ ដើម្បីលើកពានលីគ ក្នុងរដូវកាលដំបូងរបស់លោក Slot។ អតីតជើងឯកលីគ ១៩សម័យកាល Liverpool […]



