
បរទេសៈ Newcastle Unite បានកក់កៅអីរបស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup ក្រោយផ្តួលក្រុម Arsenal នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកីឡដ្ឋាន St. James’ Park ដោយលទ្ធផល ២-០ ។ កីឡាករ Jacob Murphy និង Anthony Gordon បានរកបានម្នាក់មួយគ្រាប់ក្នុងការប្រកួតមួយនេះ ។ គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញអារម្មណ៍ខកចិត្តជាខ្លាំងជាមួយនឹងការបរាជ័យមួយនេះ ដែលបានធ្វើឲ្យក្រុមរបស់លោកខកខានក្នុងការឈ្នះពានរង្វាន់សារជាថ្មី ទោះបីជាទម្រង់លេងរបស់ក្លឹបកំពុងឡើងខ្លាំងក្រោមការដឹកនាំរបស់លោកក៏ដោយ។ Newcastle United បច្ចុប្បន្នកំពុងសម្លឹងរកការឈ្នះពានរង្វាន់ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ១៩៥៥ មកម្លេះ ៕

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



