
ចិត្តធំ! Brighton ហ៊ានបដិសេធលុយរាប់សិបលានពីក្លឹបអារ៉ាប់ ដែលចង់បានខ្សែប្រយុទ្ធម្នាក់របស់ខ្លួន
ទំហំអក្សរ
តូច
ធំ
បរទេសៈ ក្លឹប Brighton បានបដិសេធការដេញថ្លៃដែលមានតម្លៃ ៥៤លានផោន ពីក្លឹបមកពីអារ៉ាប់ Al Nassr ដែលចង់បានខ្សែប្រយុទ្ធស្លាប Kaoru Mitoma ទោះបីមានការដេញថ្លៃដ៏ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែ Brighton បានធ្វើការសម្រេចចិត្តយ៉ាងច្បាស់ថា កីឡាករជប៉ុនរូបនេះមិនមែនសម្រាប់លក់ក្នុងទីផ្សារដោះដូរនេះឡើយ ។ Al Nassr ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការពង្រឹងការដេញថ្លៃបន្ថែមរបស់ខ្លួន ដើម្បីធានាការដេញថ្លៃជាលើកទី២ មុននឹងទីផ្សារដោះដូរនៅប្រទេសអារ៉ាប់បិទបញ្ចប់ ប៉ុន្តែទោះបីជាយ៉ាងណាមិញ ការប៉ុនប៉ង់លើកទី២នេះមិនបានជោគជ័យឡើយ ដោយទីផ្សារដោះដូរត្រូវបានបិទបញ្ចប់រួចទៅហើយ ។ Mitoma បានផ្ទេរទៅកាន់ក្រុម Brigton ក្នុងឆ្នាំ២០២១ ពីក្រុម Kawasaki Frontable ដែលបានកា្លយគ្រាប់ពេជ្រសម្រាប់ក្រុមនៅអង់គ្លេសតាំងពីពេលនោះមក ជាមួយនឹងបច្ចេកទេសញាក់បាល់ដ៏បុិនប្រសព្វ និងការរក្សាទំរង់បានល្អជាប់លាប់ ៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សTopics
អត្ថបទទាក់ទង

3 months ago .
453 Views
ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix

4 months ago .
376 Views
អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត»