
បរទេសៈ គ្រាប់ពេជ្ររបស់ Bayern Munich នៅខាងតំបន់ការពារឆ្វេង, Alphonfo Davies បានបន្តកិច្ចសន្យារបស់គាត់ជាផ្លូវការជាមួយក្រុមយក្ស របស់អាឡឺម៉ង់រហូតដល់ឆ្នាំ 2030 ដោយបិទការរំពឹងទុកនៃការផ្លាស់ប្តូរសក្តានុពលដល់ Real Madrid ។
កីឡាករអន្តរជាតិកាណាដាអាយុ 24 ឆ្នាំដែលតែងតែ Keyplayer សម្រាប់ Bayern ចាប់តាំងពីផ្ទេរពីក្រុម Vancouver Whitecapp នៅឆ្នាំ 2019 បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកចំពោះក្លឹប ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពី Real Madrid ក៏ដោយ។ Davies បានបង្ហាញខ្លួន 220 ប្រកួតដោយរកបាន 12 គ្រាប់ និង assist 34 ហើយធ្លាប់ឈ្នះពានរង្វាន់ជាច្រើនទាំង Bundesliga និង Champions League៕

បរទេសៈ ក្លឹប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ស្មើនឹង១០០លានអឺរ៉ូ ពីក្លឹបបាល់ទាត់ពីទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធស្លាប Raphinha ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹងក្លឹប Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ Champions League ខណៈបច្ចុប្បន្នក្រុមយក្សមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ដោយមាន៧ពិន្ទុនៅលើតារាង ខណៈនៅ UCL កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd កំពុងរៀបចំផែនការអភិវឌ្ឃន៍យុវជនឆ្នើមម្នាក់ ដូចជំនាន់ Paul Pogba សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹប Al-Hilal បានផ្តល់នូវសំណើរដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែត្រូវបានបដិសេធវិញ ។ យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី Camp Nou នៅឡើយ ជាពិសេសជាមួយនឹងវត្តមានរបស់លោក […]



