

Cristiano Ronaldo ឈានចូលវ័យ៤០ឆ្នាំនៅបន្តភាពអស្ចារ្យរបស់ខ្លួនឲ្យក្រុម Al Nassr នៅក្នុងលីគ Saudi Pro League ។ ក្នុងការប្រកួតទល់នឹងក្រុម Al Wasl រូបគេបានរកគ្រាប់បាល់លើកទី៩២៣គ្រាប់ ដែលរូបត្រូវការតែ៧៧គ្រាប់ទៀតប៉ុណ្ណោះដើម្បីគ្រប់១០០០គ្រាប់ ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងលោក Edu Aguiree នៅ La Sexta, Ronaldo បានបង្ហើបថា “និយាយដោយស្មោះទៅ ខ្ញុំនឹងមិនទាន់មានអារម្មណ៍ហត់នឿយនៅឡើយទេ ប៉ុន្តែមនុស្សព្យាយាមផ្តោតលើ១០០០គ្រាប់ពេក…កីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រគឺជាខ្ញុំ។”



(USA)៖ ក្លឹបមេឃខៀវ Manchester City បានវិលទៅកាន់ប្រទេសអង់គ្លេសវិញ ដោយពាំនាំនូវទឹកប្រាក់ប្រមាណ «៣៧.៨លានផោន» ពី FIFA ក្រោយបានជ្រុះចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ នៅឯសហរដ្ឋអាមេរិកត្រឹមវគ្គ ១៦ក្រុម ក្រោមថ្វីជើងរបស់ក្លឹបអារ៉ាប់ Al-Hilal កាលពីថ្ងៃអង្គារ។ យ៉ាងណាមិញ Man City បានសាងកំណត់ត្រាថ្មីមួយនៅ CWC ជំនាន់ថ្មីវគ្គ ៣២ក្រុម ដែលលេង ៣ប្រកួតមិនចាញ់ និងស្មើឡើយ ពោលគឺឈ្នះទាំងអស់តែម្តងប្រចាំពូល G ដែលពួកគេរកបាន ៤.៤លានផោន បន្ថែមលើកញ្ចប់ទឹកប្រាក់ ២៧.៩លានផោនផ្សេងទៀតពីការចូលរួម និង ៥.៥លានផោនទៀត ចំពោះការឡើងដល់វគ្គចាញ់-ធ្លាក់ ១៦ក្រុម។អត្ថបទកំពុងចាប់អារម្មណ៍៖ ជ្រុះចេញត្រឹម៤ប្រកួត! Man City រកចំណូលបានមិនស្ទើរឡើយនៅ CWC ២០២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នេះជាការសោកស្តាយផងដែរ សម្រាប់ក្រុមរបស់លោក Pep […]


