

Kylian Mbappe បានស៊ុតបញ្ចូលទីបានបីគ្រាប់ដំបូង(Hat-trick)របស់គាត់សម្រាប់ក្រុម Real Madrid ខណៈពួកគេបាននាំមុខបួនពិន្ទុនៅលើកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ៣-0 នៅលើទឹកដីក្រុមម្ចាស់ផ្ទះ Real Valladolid ។ប្រធានក្រុមជម្រើសជាតិបារាំងមានឪកាសស៊ុតបញ្ចូលទីពីក្នុងប្រអប់ខាងឆ្វេងពីការបញ្ជូនបាល់របស់ Jude Bellingham នៅនាទីទី ៣០។និងបន្តរកបាននៅនាទីទី៥៧ដោយការបញ្ជូនរបស់ Rodrygo នៅក្រោយម៉ោងសម្រាក និង រកបានគ្រាប់បាល់ពិន័យ១១ម់ែត្រចុងក្រោយនៅនាទីទី៩០+១ ខណៈអ្នកចាំទី Karl Hein មិនអាចជួយសង្គ្រោះបាល់បានដោយលោតខុសគោលដៅ។

គួរកត់សម្គាល់ថាគិតមកដល់ពេលនេះ Mbappe រកបាន១៥គ្រាប់ក្នុងលីកនៅរដូវកាលនេះ តាមពីក្រោយ Robert Lewandowski របស់ Barcelona រកបាន១៦គ្រាប់ និងគ្រប់ក្របខណ្ឌប្រកួតខ្សែប្រយុទ្ធប៉ូឡូញរកបាន២២គ្រាប់ហើយ។ ខណៈក្រុមនាំមុខតារាងAtletico Madrid បានត្រឹមស្មើគូប្រជែងVillareal កាលពីថ្ងៃសុក្រដូច្នេះលទ្ធផលជ័យជំនះជម្រុញអោយក្រុមម្ចាស់ផ្ទះធ្លាក់ទៅបាតតារាង La Liga តែម្តង។ ក្រោយបញ្ចប់កាតព្វកិច្ចលីកកំពូលក្នុងស្រុក ក្រុម Real Madrid និងត្រូវធ្វើដំណើរទៅធ្វើការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្រុម Brest នៅថ្ងៃពុធ ខណៈក្រុមត្រូវការឈ្នះដើម្បីឈរក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំបីគោលបំណងឈានឆ្ពោះទៅវគ្គបន្ទាប់ទៀត។
ប្រភព:BBC
វីដេអូ:

(អង់គ្លេស)៖ ក្រុមជើងឯកលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលមុន Tottenham Hotspur បានព្រមព្រៀងទិញខ្សែការពារកណ្តាលជប៉ុន Kota Takai ពីក្លឹបលេងនៅ J-League គឺ Kawasaki Frontale ក្នុងតម្លៃតែ ៥លានផោនប៉ុណ្ណេាះ។ យ៉ាងណាមិញ កីឡាករវ័យទើបតែ ២០ឆ្នាំ ទើបតែបានចូលលេងក្នុងឈុតធំ សាម៉ូរៃខៀវជប៉ុន ២លើក ដែលត្រូវបានជឿជាក់ថា នឹងធ្វើដំណើរមកកាន់ក្លឹបថ្មីនៃដែនដីប្រទេសអង់គ្លេសនាខែក្រោយនេះ ដែលអាចជាផ្នែកមួយស្ថិតក្នុងជម្រើសដំបូងរបស់អ្នកចាត់ការទូទៅថ្មី លោក Thomas Frank ទៀតផង។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាជោគជ័យ! Chelsea ដាក់គោលដៅទិញខ្សែប្រយុទ្ធស្លាបរបស់ Man Utd រូបនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Takai ត្រូវបានកោះហៅចូលលេងឈុតធំជប៉ុននៃកម្មវិធីជម្រុះ World Cup 2026 ប្រចាំតំបន់អាស៊ី ដែលត្រូវប្រឈមមុខទល់នឹងជម្រើសជាតិចិនកាលពីខែសីហា ឆ្នាំ២០២៤។ រូបគេបានរួមចំណែកជួយ Kawasaki […]


