Close
Sponsor ads Featured-Image
AT Madrid រីករាយនឹងលទ្ធផលចុងម៉ោង ខណៈ Dortmund ជួបទុក្ខ ក្រោយបរាជ័យក្រោមថ្វីជើង Bologna (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

បរទេសៈ Atlético Madrid ទទួលបានជ័យជំនះ 2-1 លើក្រុម Bayer Leverkusen ។ ទោះ​បី​ជាមានគ្នាត្រឹមតែ ១០ នាក់​​ក៏​ដោយ។ Pablo Barrios ទទួលបានកាតក្រហមមុន ប៉ុន្តែការទាត់របស់ Julián Álvarez រួមទាំងគ្រាប់បាល់ជ័យជម្នះនៅនាទីទី 90 បានប្រែក្លាយការប្រកួ តបន្ទាប់ពី Piero Hincapié បានជួយឱ្យ Leverkusen នាំមុខ។ Hincapié ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​នៅចុង​​ការ​ប្រកួតផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ទន្ទឹមនឹងនេះដែរ ក្រុម Bologna បានទទួលជ័យជម្នះយ៉ាងអស្ចារ្យក្នុងលទ្ធផល 2-1 ទល់នឹងក្រុម Borussia Dortmund ដែលជាការទទួលជ័យជម្នះលើកដំបូងក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេ។ ការនាំមុខមុនរបស់ Dortmund ដោយការស៊ុតបាល់ប៉េណាល់ទីនៅនាទីទី 15 របស់ Serhou Guirassy ត្រូវបានក្រឡាប់ដោយការស៊ុតបញ្ចូលទីយ៉ាងរហ័សដោយ Thijs Dallinga និង Samuel Iling-Junior នៅនាទី 71 និង 72 រៀងគ្នា។ ការបរាជ័យនេះបន្ថែមសម្ពាធលើគ្រូបង្វឹករបស់ Dortmund លោក Nuri Sahin ខណៈដែលក្រុមនេះប្រឈមនឹងការចាញ់ជាលើកទីបួនជាប់ៗគ្នា៕

អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍​ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton ក្នុងតម្លៃ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031