ក្រោយយកឈ្នះលើ Ipwich Town លោក Pep បានតាមស្មើកំណត់ត្រាលោក Wengerនិងត្រៀមបំបែកកំណត់ត្រាលោក Sir Alex ដូចគ្នា
ទំហំអក្សរ
តូច
ធំ
ការទទួលបានជ័យជម្នះ ៦-០ ទៅលើក្រុម Ipwich Town បានធ្វើឲ្យក្រុម Manchester City រកបានកំណត់ត្រាថ្មីមួយទៀតដោយអាចរកបានគ្រាប់បាល់៦គ្រាប់ក្នុងមួយប្រកួតជាលើកទី១៣ដងក្រោមការដឹកនាំរបស់លោក Pep Guardiola នៅក្នុង Premier league កំណត់ត្រាមនេះបានធ្វើឲ្យគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញតាមស្មើនឹងកំណត់ត្រារបស់លោក Arsene Wenger នៅក្រុម Arsenal ។ លោក Pep Guadiola បានដឹកនាំក្រុម Man City សរុបចំនួន ៣២៦ប្រកួតក្នុងការធ្វើរឿងមួយនេះបាន ខណៈលោក Wenger ចំណាយពេលដល់ទៅ៨២៨ប្រកួតឯណោះ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Sir Alex Ferguson នៅតែជាបុគ្គលតែម្នាក់គត់ដែលអាចធ្វើរឿងមួយនេះបានចំនួន១៤លើក ក្នុងចំនួន ៨១០ប្រកួតកាលពីលោកនៅដឹកនាំក្រុម Man United ។ ក្រោមការដឹកនាំរបស់លោក Pep Guardiola បច្ចុប្បន្នក្រុម Man City ស្ថិតនៅលេខ៦នៃតារាង Premier League ដែលនេះជារដូវកាលទី៨ហើយសម្រាប់លោក ៕
Article Tags
Related Articles