

អ្នកគាំទ្រក្រុមភ្ញៀវ Bournemouth ចំនួន ១,៧០០នាក់បានបង្ហាញអារម្មណ៍សប្បាយចិត្តសម្រាប់ការប្រកួតថ្ងៃសៅរ៍ខណៈក្រុមរបស់ពួកគេបានបំបាក់ភ្ញៀវ Newcastle ដែលមិនធ្លាប់ចាញ់និងស្មើ៨ប្រកួតជាប់គ្នាអោយបរាជ័យក្នុងទឹកដីខ្លួនឯងបើទោះបីជាខ្សែប្រយុទ្ធឆ្នើម Alexander Isakបានបង្ហាញទម្រង់លេងល្អបំផុតក៍ដោយ។បើទោះបីជាមានកីឡាកររងរបួស ដូចជាៈMarcos Senesi, Marcus Tavernier, Luis Sinisterra, Evanilson and Enes Unal ។ទោះបីជាមិត្តរួមក្រុមអវត្តមានប៉ុន្តែយុវជនក្រុមមច្ចុរាជទឹកក្រូចហូឡង់ Justin Kluivert គឺជាវីរបុរសក្នុងជ័យជម្នះ ៤-១ ដ៏អស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន Hat-trick (នាទីទី៦,៤៤ និង ៩០+២)ប្រឆាំងនឹងក្លឹបដែលឪពុករបស់គាត់(Patrick Kluivert) ជាវីរបុរសក្លឹប ធ្លាប់ឈ្នះ Champions League ដោយធ្លាប់រកបាន ១៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៧ រដូវកាល២០០៤-២០០៥ ប៉ុន្តែរកបានតែមួយគ្រាប់គត់នៅទឹកដី St James Park ។

ជ័យជម្នះនេះមិនត្រឹមតែបង្កើនកំនត់ត្រាមិនធ្លាប់ចាញ់៤ដងចុងក្រោយនៅគ្រប់ក្របខណ្ឌប្រកួតប៉ុណ្ណោះទេ ក្រុមបានឡើងមកដល់ចំណាត់ថ្នាក់លេខប្រាំមួយនិងមានគម្លាតតែមួយពិន្ទុនៅពីក្រោយក្រុមNewcastle គិតត្រឹមថ្ងៃអាទិត្យនេះឈរនៅលេខរៀងទី៤។
ប្រភព:BBC

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News