

គ្រូបង្វឹកលោក Domenico Tedesco ត្រូវបានបណ្ដេញចេញពីក្រុមជម្រើសជាតិបច្ចុរាជទឹកក្រោយបែលហ្សិកហើយ ក្រោយពីដឹកនាំមិនដល់ពីរឆ្នាំផង។បុរសដែលមានសញ្ជាតិអ៊ីតាលីកាត់អាឡឺម៉ង់បានរងសម្ពាធបន្ទាប់ពីទទួលបានលទ្ធផលខកចិត្តជាបន្តបន្ទាប់ ដោយក្រុមរបស់គាត់ឈ្នះត្រឹមតែពីរប្រកួតក្នុងចំណោមការប្រកួត ១០ដង ចុងក្រោយរបស់ពួកគេ។ការដឹកនាំចុងក្រោយរបស់ Tedesco គឺបែលហ្ស៊ិកបរាជ័យចាញ់ក្រុមអ៊ីស្រអែល១ទល់និង០ ក្នុងខែវិច្ឆិកា ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូលរបស់ពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហព័ន្ធបាល់ទាត់ប៊ែលហ្សិក FA បាននិយាយថា ក្រុមជម្រើសជាតិ “មិនបានអនុវត្តដូចដែលយើងរំពឹងទុក” ក្នុងការប្រកួត Nations League និងនៅ Euro ២០២៤ ជាកន្លែងដែលពួកគេបានចាញ់បារាំងនៅវគ្គ ១៦ ក្រុមចុងក្រោយ។
អតីតគ្រូបង្វឹក Schalke & Sparkta Moscow និង RB Leipzig លោក Tedesco បច្ចុប្បន្នមានវ័យ៣៩ឆ្នាំ ត្រូវបានតែងតាំងជាគ្រូបង្វឹកក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ដោយចូលកាន់តំណែងបន្តពីលោក Roberto Martinez (បច្ចុប្បន្នដឹកនាំព័រទុយហ្គាល់)បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតាបានបញ្ចប់។ទោះយ៉ាងណាដឹកនាំការប្រកួតដំបូង១៣ដងមិនដែលចាញ់ ប៉ុន្តែព្រឹត្តការណ៍ប្រកួត Euro ២០២៤គឺក្រុមមិនបានដំណើរការរលូនទេ។ ជាមួយគ្នានេះផងដែរភាពរកាំរកូស និងទំនាក់ទំនងមិនល្អជាមួយ អ្នកចាំទី Thibaut Courtois របស់ក្លឹប Real Madrid ធ្វើអោយកីឡាករវ័យ ៣២ ឆ្នាំរូបនេះបដិសេធ មិនចង់លេងឱ្យបែលហ្ស៊ិកជាថ្មីម្តងទៀតទេខណៈពេលដែលលោក Tedesco នៅតែដឹកនាំនោះ។
ប្រភព:BBC

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]



