
ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុមមេឃខៀវ Man. City បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លឹបនាកីឡដ្ឋាន Etihad ជាមួយសុពលភាពរហូតដល់ឆ្នាំ ២០៣៤ ។កីឡាករសញ្ជាតិន័រវេសរូបនេះបានចូលរួមជាមួយ Man City ពីក្លឹប Dortmund ក្នុងឆ្នាំ ២០២២និង ស៊ុតបញ្ចូលទីបាន ១១១ គ្រាប់ក្នុងការបង្ហាញខ្លួន១២៦ប្រកួត ខណៈកិច្ចព្រមព្រៀងពីមុនរបស់ Haaland គឺរួមបញ្ចូលលក្ខខណ្ឌទិញផ្តាច់កុងត្រាដែលនឹងត្រូវផុតកំណត់សុពលភាពនៅឆ្នាំ ២០២៧ខាងមុខ។ គួររំលឹកថាការពិតយោងគេហទំព័រ Wikipedia បានចុះផ្សាយថា Haaland ជាកីឡាករមានដើមកំណើតនៅទីក្រុង Leeds United ចក្រភពអង់គ្លេសកាលពីឆ្នាំ២០០០ ។
ទោះយ៉ាងណា កិច្ចសន្យាថ្មីរបស់ Haaland នឹងនាំអោយខ្សែប្រយុទ្ធរូបនេះមានសុពលភាពជាមួយក្លឹប Man City រហូតដល់ថ្ងៃខួបកំណើតអាយុ៣៤ឆ្នាំរបស់គាត់ ប្រសិនមិនមានអ្វីប្រែប្រួល ហើយសាម៉ីខ្លួនបន្តលេងរហូតដល់រយៈពេល៩ឆ្នាំកន្លះពិតមែននោះ។ រយៈពេលនៃកិច្ចព្រមព្រៀងរបស់ Haaland គឺវែងបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ដោយបានកើនលើសកិច្ចសន្យារយៈពេល ៩ ឆ្នាំដែល Cole Palmer បានចុះហត្ថលេខាផ្ទេរពី Man.Cityមក Chelsea កាលពីខែសីហាឆ្នាំមុន។
Haaland បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេទី៣នៅក្របខណ្ឌ Premier League សម្រាប់ Man Cityពោលគឺ៧៩គ្រាប់ និង បន្ទាប់ពី Aguero (១៨៤) និង Raheem Sterling (៩១) រដូវកាលដំបូងរបស់គាត់សម្រាប់ Man City (២០២២-២០២៣) Haaland ស៊ុតបញ្ចូលទីបានច្រើនបំផុតរហូតដល់ទៅ៥២ គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។
ប្រភព:BBC
វីឌេអូ:
វីដេអូ Haaland រកបាន៥២គ្រាប់នៅរដូវកាលដំបូង(២០២២-២០២៣)

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖



