
ទីបំផុតសហម្ចាស់ក្លឹបបិសាចក្រហមគឺលោកមហាសេដ្ឋី Sir Jim Ratcliffe បានបង្ហាញចេតនាមិនចង់លក់ Marcus Rashford ទៅកាន់ក្រុមគូប្រជែងនៅក្របខណ្ឌ EPL របស់ពួកគេនោះទេ ស្របពេលខ្សែបម្រើ កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប វ័យ ២៧ឆ្នាំបានសារភាពថារូបគេមានបំណងចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងស្រុករឺនៅក្រៅស្រុកទេ បន្ទាប់ពីមិនបានជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim។ដូច្នេះក្លឹបនៅលីកកំពូលអង់គ្លេស គឺ Chelsea, Tottenham និង West Ham អាចនិងខកចិត្តប្រសិនជាដូចអ្វីដែលជាការលើកឡើងរបស់មហាសេដ្ឋីឧស្សាហកម្ម ENEOS បានលើកឡើងមែននោះ។
ស្របពេលទីផ្សារដោះដូរកីឡាករនៅមានរយៈពេលមិនដល់២សប្តាហ៍ទៀតនោះទេ ក្រុមMan.United ដឹងថាពួកគេនឹងត្រូវរ៉ាប់រងប្រាក់ឈ្នួលរហូតដល់ទៅ ៣៥0,000 ម៉ឺនផោនក្នុងមួយសប្តាហ៍របស់ Rashford ខណៈបច្បុប្បន្នគោលការរបស់សហម្ចាស់ក្លឹបដែលបានទិញភាគហ៊ុន២៥ភាគរយកាលពីដើមរដូវកាលនោះគឺមានគោលការណ៍កាត់បន្ថយលើការចំណាយភាគច្រើនបំផុត។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានលេចលឺពត៌មានថាAC Milan និង Barcelona ជាក្លឹបដែលមានបំណងចង់បានអតីតយុវជនថ្នាលដែលរីកធំធាត់ឡើងរបស់ក្លឹប យកទៅរួមក្រុមរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្នភាពយ៉ាងណានោះយើងនឹងរង់ចាំតាមដានបន្តទៀត។
ប្រភព:Dailypost

បរទេសៈ ក្លឹប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ស្មើនឹង១០០លានអឺរ៉ូ ពីក្លឹបបាល់ទាត់ពីទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធស្លាប Raphinha ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹងក្លឹប Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ Champions League ខណៈបច្ចុប្បន្នក្រុមយក្សមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ដោយមាន៧ពិន្ទុនៅលើតារាង ខណៈនៅ UCL កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹប Al-Hilal បានផ្តល់នូវសំណើរដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែត្រូវបានបដិសេធវិញ ។ យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី Camp Nou នៅឡើយ ជាពិសេសជាមួយនឹងវត្តមានរបស់លោក […]



