Close
Sponsor ads Featured-Image
កាន់តែពិបាក! ក្លឹប Man.Utd និងធ្វើរឿងមួយនេះជុំវិញការចង់ចាកចេញរបស់ Rashford
ទំហំអក្សរ
តូច
ធំ

ទីបំផុតសហម្ចាស់ក្លឹបបិសាចក្រហមគឺលោកមហាសេដ្ឋី Sir Jim Ratcliffe បានបង្ហាញចេតនាមិនចង់លក់ Marcus Rashford ទៅកាន់ក្រុមគូប្រជែងនៅក្របខណ្ឌ EPL របស់ពួកគេនោះទេ ស្របពេលខ្សែបម្រើ កីឡាករខ្សែបម្រើ-ប្រយុទ្ធស្លាប វ័យ ២៧ឆ្នាំបានសារភាពថារូបគេមានបំណងចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយប៉ុន្តែមិនបានបញ្ជាក់ថានៅក្នុងស្រុករឺនៅក្រៅស្រុកទេ បន្ទាប់ពីមិនបានជាប់ជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Ruben Amorim។ដូច្នេះក្លឹបនៅលីកកំពូលអង់គ្លេស គឺ Chelsea, Tottenham និង West Ham អាចនិងខកចិត្តប្រសិនជាដូចអ្វីដែលជាការលើកឡើងរបស់មហាសេដ្ឋីឧស្សាហកម្ម ENEOS បានលើកឡើងមែននោះ។
Man Utd star 'is history' as Ratcliffe demands 'cultural reboot' with January sale of 'passenger'

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

EPL: Rashford receives three offers to leave Man Utd - Daily Post Nigeria

ads

British billionaire Jim Ratcliffe says he's got 'more accountants than  sporting people' at Manchester United | Fortune Europe
ស្របពេលទីផ្សារដោះដូរកីឡាករនៅមានរយៈពេលមិនដល់២សប្តាហ៍ទៀតនោះទេ ក្រុមMan.United ដឹងថាពួកគេនឹងត្រូវរ៉ាប់រងប្រាក់ឈ្នួលរហូតដល់ទៅ ៣៥0,000 ម៉ឺនផោនក្នុងមួយសប្តាហ៍របស់ Rashford ខណៈបច្បុប្បន្នគោលការរបស់សហម្ចាស់ក្លឹបដែលបានទិញភាគហ៊ុន២៥ភាគរយកាលពីដើមរដូវកាលនោះគឺមានគោលការណ៍កាត់បន្ថយលើការចំណាយភាគច្រើនបំផុត។ ប៉ុន្មានថ្ងៃចុងក្រោយនេះមានលេចលឺពត៌មានថាAC Milan និង Barcelona ជាក្លឹបដែលមានបំណងចង់បានអតីតយុវជនថ្នាលដែលរីកធំធាត់ឡើងរបស់ក្លឹប យកទៅរួមក្រុមរបស់ពួកគេ ប៉ុន្តែបច្ចុប្បន្នភាពយ៉ាងណានោះយើងនឹងរង់ចាំតាមដានបន្តទៀត។

ប្រភព:Dailypost

អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031