
Wilfreid Zaha អតីតខ្សែប្រយុទ្ធឆ្នើម Crystal Palace ត្រូវបានគេរាយការណ៍ថា បើកការចរចារផ្ទេរទៅកាន់ Major League Soccer គឺក្លឹប Charlotte FC ។ Zaha បច្ចុប្បន្នកំពុងលេងនៅក្លឹប Lyon ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Galatasaray ។ Zaha ហាក់បីធ្លាក់ទម្រង់ និងពិបាកក្នុងបង្ហាញទំរង់លេងជាខ្លាំង ដោយបានបង្ហាញខ្លួនសរុបត្រឹមតែ៦ដងប៉ុណ្ណោះ ។ ក្លឹប Charlotte បច្ចុប្បន្នកំពុងដឹកនាំដោយ Dean Smith ដែលចង់បាន Zaha ក្នុងការពង្រឹកកម្លាំងបន្ថែមសម្រាប់ក្រុមរបស់លោក ៕

បរទេសៈ ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុម Le Havre នៅប្រទេសបារាំងក្នុងការនាំយកកីឡាករវ័យ១៨ឆ្នាំ Enzo Kana-Biyik ។អត្ថបទកំពុងចាប់អារម្មណ៍៖ តូចចិត្ត! តារាឆ្នើម Man Utd រូបនេះ«អស់សង្ឃឹម និងទំនងមិនអាចលេងឲ្យក្រុមវិញបាន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កិច្ចព្រមព្រៀងមួយនេះត្រូវបានគេមើលឃើញថា នឹងបិទបញ្ចប់នៅទីផ្សារដោះដូររដូវក្តៅខាងមុខនេះ ។ កីឡាករ Enzo Kana-Biyik បានកើតនៅទីក្រុង Paris ប្រទេសបារាំង ដែលមានឈាមជ័រជាជនជាតិ Cameroon ។ ទោះបីជាបច្ចុប្បន្នរូបគេនៅមិនទាន់មានឱកាសក្នុងការបង្ហាញវត្តមានឲ្យឈុតជាផ្លូវការណ៍ក៏ដោយ សម្រាប់ក្រុម Le Havre, Enzo បានចូលរួមហ្វឹកហាត់ជាមួយនឹងឈុតរួចទៅហើយ ហើយក្នុងឈុត U-19 រដូវកាលនេះរូបគេក៏បានរកបាន ៨គ្រាប់ផងដែរ។ Manchester United មានយុទ្ធសាស្ត្រចង់យុវជនឆ្នើមរូបនេះ ដើម្បីបញ្ជូនទៅកាន់ក្លឹប Lausanne នៅប្រទេសស្វីស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម INEOS ដែលម្ចាស់ភាគហ៊ុន […]



