

ក្រុមមេឃខៀវ Manchester City មានបំណងចង់ឈ្នះការប្រកួតក្របខណ្ឌ EPL ជាលើកទី៣ នៅពេលពួកគេធ្វើដំណើរទៅជួបប្រកួតជាមួយនឹងក្រុម Brentford នៅកីឡដ្ឋាន Gtech Community វេលាម៉ោង ២និង៣០នាទីឈានចូលថ្ងៃពុធស្អែកនេះ។ក្រុលោក Pep Guardiola ទើបតែលត់ក្រុម Salford City ៨-0 ក្នុងការប្រកួត FA Cup កាលពីចុងសប្តាហ៍កន្លងទៅ ខណៈ Brentford បានបរាជ័យចាញ់ក្រុម Plymouth Argyle ១-០ក្នុងការប្រកួតជុំទី៣ដូចគ្នា។បច្ចុប្បន្ន Man.City ឈរនៅលេខរៀងទី៦ក្រោយប្រកួត EPL ៦ដងឈ្នះ២ស្មើ២និងចាញ់២ ខណៈ Brentford ប្រកួត ៦ដង ឈ្នះ២ចាញ់៣ស្មើ១ឈរនៅលេខរៀងទី១១។
១.ប្រវត្តិជួបគ្នា :

ធ្លាប់ជួបគ្នា ៥ដងកន្លងមក Brentford ឈ្នះ២និង ចាញ់៣ ខណៈការប្រកួតចុងក្រោយបង្អស់ Man.City ផ្តួល Brentford ២ទល់និង១កាលពីខែកញ្ញា ឆ្នាំ ២០២៤។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Brentford
Brentford ជួបប្រទះបញ្ហារបួសកើនឡើង ខណៈពួកគេមិនមានកីឡាករ Josh Dasilva (ជង្គង់), Ethan Pinnock (ភ្លៅ), Kristoffer Ajer (កជើង), Aaron Hickey (ភ្លៅ), Igor Thiago (ជង្គង់) , Gustavo Nunes (ខ្នង) ឬ Ryan Trevitt (Achilles) ប៉ុន្តែ Ben Mee ត្រលប់មកវិញ។ខ្សែការពារឆ្វេង Rico Henry បានបង្ហាញខ្លួនជាលើកដំបូងក្នុងរយៈពេល 16 ខែក្រោយរងររបួសជង្គង់ធ្ងន់ធ្ងរ។ Wissa និង Bryan Mbeumo នឹងត្រលប់មកវិញផងដែរ ក្រោយអ្នកទាំងពីរបានស៊ុតបញ្ចូលទីសរុប ១៧ គ្រាប់ក្នុងចំណោម ២៧ គ្រាប់របស់ Brentford ក្នុងផ្ទះ Premier League រវាងពួកគេនៅរដូវកាលនេះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Flekken; Roerslev, Van den Berg, Collins, Lewis-Potter; Norgaard, Janelt, Damsgaard; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុម(ភ្ញៀវ)Man.City
កីឡាករជម្រើសទាំង៤នាក់ដំបូងរបស់ Man City គឺ Rodri (ACL), Ruben Dias (កំភួនជើង), Oscar Bobb (ជើង) ឬ John Stones (ជើង) – នឹងត្រលប់មកវិញសម្រាប់ការធ្វើដំណើរទៅកាន់ Brentford ដែលកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី Kyle Walker មានទំនាក់ទំនងផ្លាស់ទៅ AC.Milan។លោកPep បានបញ្ជាក់បន្ទាប់ពីការទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍លើ Salford ថាខ្សែការពារស្តាំបានស្នើសុំការផ្ទេរទៅក្រៅប្រទេសហើយផ្ទុយទៅវិញ Rico Lewis នឹងបំពេញភារកិច្ចជាខ្សែការពារស្តាំសម្រាប់ក្រុមភ្ញៀវជំនួស McAtee, Doku និង Grealish ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Ortega; Lewis, Akanji, Ake, Gvardiol; Kovacic; Foden, Silva, De Bruyne, Savinho; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Brentford ១ :៣ Man.City
ប្រភព:whoscored &sportsmole&90min

មិនដល់មួយសប្តាហ៍បន្ទាប់ពីការផ្ទេររបស់គាត់ពី Brighton ជាផ្លូវការណ៍ខ្សែប្រយុទ្ធចំនូលថ្មីរបស់កីឡាករក្រុមតោខៀវ Chelsea គឺ JoaoPedro បានបង្ហាញសមត្ថភាពស័ក្តសមទៅនឹងតម្លៃជាមួយការបញ្ចេញមានទេពកោសល្យខ្ពស់របស់គាត់ដោយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងអំឡុងពេលបង្ហាញខ្លួនលើកដំបូងរនៅព្រឹត្តការណ៍ Club World Cup ទល់អតីតក្លឹប Fluminense។ ជាមួយគ្នានេះផងដែរសមាជិកចំនូលថ្មីម្នាក់ទៀតគឺខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Liam Delap បានបង្ហាញពីសមត្ថភាព និងទម្រង់លេងបានល្អគួរអោយចាប់អារម្មណ៍ដូចគ្នានៅព្រឹត្តការណ៍មួយនេះក្រោយចូលរួមជាមួយពួកគេពីក្លឹប Ipswich Town ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការមកដល់ស្របគ្នាដូច្នេះធ្វើអោយគ្រូបង្វឹកលោក Enzo Maresca មិនឈឺក្បាលនោះទេ តែក័មិនអល់អែកនិងសម្រេចចិត្តដូចគ្នា ខណៈទីបំផុត Chelsea បានដាក់តម្លៃលក់Jackson ដល់ទៅ១០០លានផោន ក៍ព្រោះតែ Jackson មានកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ ២០៣៣ឯណោះ។ អ្នកចាត់ការសញ្ជាតិអ៊ីតាលីក៏ចង់អោយJackson បង្កើនការប្រជែងតំណែងកៅអីជម្រើសដំបូងជាមួយមិត្តរួមក្រុមថ្មីគឺ Delap ផងដែរ។ នៅខែកក្កដាឆ្នាំ ២០២៣ Chelsea បានចុះហត្ថលេខានាំយក Jackson ពីក្លឹបអេស្ប៉ាញ Villareal ក្នុងតម្លៃខ្លួន៣២ លានផោន។ចាប់តាំងពីពេលនោះមក […]



