
គ្រូបង្វឹកក្រុម Napoli លោក Antonio Conte បានបង្ហាញពីគោលបំណងចង់បង្កើនការចុះហត្ថលេខានាំយកកីឡាករ Alejandro Garnacho របស់ក្រុមបិសាចក្រហម Man.Utd មកជំនួសតំណែងកីឡាករ Khvicha Kvaratskhelia ដែលត្រៀមចាកចេញពីក្លឹបទៅចូលរួមជាមួយក្រុមអ្នកមានបារាំង PSG ក្នុងតម្លៃចន្លោះប្រមាណពី៧០ទៅ ៨០លានយូរ៉ូ យោងប្រភពពីបណ្តាញសារពត៌មាននៅប្រទេសអ៊ីតាលីបានចុះផ្សាយ ។ទេពកោសល្យបេក្ខភាពកីឡាករ Alejandro Garnacho កីឡាករយុវជនក្រុមពពកសអាហ្សង់ទីននិងក្រុម Man.Utd ត្រូវបានអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោកConte លើកឈ្មោះបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់កាលពីថ្ងៃសៅរ៍ថាកន្លងទៅនេះ។
មិនមែនមានតែ Garnacho ម្នាក់នោះទេ មានបេក្ខភាពកីឡាករដែលត្រូវបានសម្រាំងដោយក្រុមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ដើម្បីជ្រើសយកតែម្នាក់មកកាន់ទឹកដី កីឡដ្ឋាន Stadio Maradona ដើម្បីជំនួស Kvaratskhelia កីឡាករអន្តរជាតិចរជៀ អ្នកឈ្នះពានរង្វាន់ Serie A MVP ឆ្នាំ ២០២៣ ខណៈ កីឡាករអន្តរជាតិអ៊ីតាលី Federico Chiesa បច្ចុប្បន្ននៅជាមួយក្រុម Liverpool និង Edon Zhegrova របស់ Lille ខណៈពត៌មានចុងក្រោយគឺលោក Conte អះអាងថាចង់បាន Garnacho ជាជម្រើសអាទិភាពតែម្តង។
ផ្ទុយទៅវិញសម្រាប់Man.Utd ក្រោមការដឹកនាំរបស់លោក Ruben Amorim ទោះបីជាអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបានដាក់រូបគេចូលលេងទៀងទាត់ប៉ុន្តែ នៅមិនទាន់បានបង្ហាញតម្រុយថាចង់លក់កីឡាករGarnacho និងដៃគូរបស់គេម្នាក់ទៀតគឺ Kobbie Mainoo ចេញពីក្រុមនោះទេ ស្របពេលក្រុមនិងធ្វើការប្រកួតជាមួយArsenal នៅរាត្រីថ្ងៃអាទិត្យនេះសម្រាប់ការប្រកួតពានរង្វាន់FA Cup ជុំទី៣។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



