

ក្លឹបយក្ស Bayern Munich បានចូលរួមប្រជែងជាមួយនឹងក្លឹប Real Madrid ក្នុងតាមដានស្ថានភាពរបស់កីឡាករ Trent Alexander Arnold នៅក្លឹប Liverpool ខណៈដែលកីឡាកររូបនេះនៅមិនទាន់បន្តកុងត្រាថ្មីនៅឡើយ។ បើសិនកីឡាករឆ្នើមរូបនេះសម្រេចចិត្តផ្ទេរទៅកាន់ទឹកដីអាល្លីម៉ង់នោះរូបនេះតម្រូវសម្របខ្លួនតាមច្បាប់របស់ក្លឹបមួយដែលតម្រូវឲ្យកីឡាកររបស់ក្លឹបទាំងអស់ប្រើប្រាស់រថយន្តម៉ាក់ Audi សម្រាប់ធ្វើដំណើរផ្លូវការណ៍ផ្សេងៗ ព្រោះម៉ាក់រថយន្តនេះជាដៃគូសហការផ្លូវការណ៍របស់ក្លឹប Bayern Munich ។ គួរបញ្ជាក់ផងដែលថា កីឡាករមួយចំនួនធ្លាប់បំពានលើច្បាប់នេះ មានដូចជា Kinigsley Coman ដែលបានប្រើប្រាស់រថយន្តម៉ាក់ Mercedes ដែលចុងក្រោយត្រូវទទួលរងពិន័យពីក្លឹប ខណៈសម្រាប់ Trent គេតែងតែប្រទះឃើញកីឡាកររូបនេះតែងតែប្រើប្រាស់រថយន្ត Range Rover ដូច្នេះរូបគេត្រូវតែផ្លាស់ប្តូររថយន្តរបស់ខ្លួន បើសិនការផ្ទេរទៅកាន់ Bayern បញ្ចប់ទៅដោយជោគជ័យ៕


Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប […]



