

ក្លឹបBournemouth បានបញ្ជាក់ជាផ្លូវការណ៍ថា ខ្សែប្រយុទ្ធ Enes Unal បានរងរបួសសរសៃពួរជង្គង់ស្តាំអំឡុងពេលហ្វឹកហាត់។Unal កីឡាករសញ្ជាតិតួគីបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំបានចុះហត្ថលេខាចូលរួមជាមួយក្លឹបបច្ចុប្បន្នលេខរៀងទី៧ពីក្លឹបGetafe ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំកាលពីរដូវក្តៅមុន ក្រោយលេងខ្ចីជើងកំលុងខែមករាដើមឆ្នាំ២០២៤កន្លងទៅ។

Unalបង្ហាញខ្លួនបាន១៧ប្រកួតក្នុងរដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ២ គ្រាប់មុនពេលរងរបួសក្នុងការហ្វឹកហាត់ជាប្រចាំថ្ងៃកាលពីថ្ងៃអង្គារ។Unal នៅមិនទាន់មានលទ្ធផលផ្លូវការណ៍ណាមួយដែលរូបគេនិងអវត្តមានប៉ុន្មានសប្តាហ៍នោះឡើយ ខណៈកីឡាករ Evanilson ដែលជាកីឡាករកំណត់ត្រារបស់ Bournemouth សញ្ជាតិប្រេស៊ីលបានវះកាត់ជើងដែលបានបាក់របស់គាត់។
នេះជាលើកទីពីរហើយដែល Unal ប្រឈមមុខនឹងការសម្រាករយៈពេលយូរជាមួយនឹងរបួសធ្ងន់ធ្ងរ ខណៈកន្លងទៅរូបគេធ្លាប់មានបញ្ហារបួសសរសៃពួរ ACL ម្តងរួចមកហើយពេលលេងអោយក្រុម Getafe របស់អេស្ប៉ាញ និងបានខកខាន៦ខែនៃរដូវកាល La Liga ២០២៣-២០២៤ ។ការអវត្តមានរបស់ Unal និង Evanilson នឹងក្លាយជាផលប៉ះពាល់ធំមួយសម្រាប់ក្លឹបដែលមានមហិច្ឆតាចង់បានកៅអីលេងនៅព្រឹត្តការណ៍ប្រកួតពានរង្វាន់ទ្វីអឺរ៉ុបរបស់ពួកគេ។ការទទួលជ័យជម្នះ ១-0 លើក្រុម Everton កាលពីចុងសប្តាហ៍មុន បានជួយឱ្យពួកគេបង្កើតកំណត់ត្រាក្លឹបថ្មីនៃការប្រកួត Premier League ចំនួនប្រាំបីប្រកួតដោយមិនទាន់ចាញ់។ខណៈបច្ចុប្បន្នពួកគេមានគម្លាត ៣ពិន្ទុពីក្រុមកំពូលទាំង ៤ ។
ប្រភព:BBC
វីឌេអូ:

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]


