Close
Featured-Image
Prediction: Valencia អាចទប់ទល់ Real Madrid ដែលចង់ឈរកំពូលតារាង La Liga បានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ជើងឯកLa Liga របស់អេស្ប៉ាញ Real Madrid មានបំណងចង់ឡើងទៅឈរនៅទីកំពូលតារាង នៅពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុង Mestalla នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃសៅរ៍ ដើម្បីជួបម្ចាស់ផ្ទះ Valencia ដែលបច្ចុប្បន្នកំពុងធ្លាក់ក្នុងចំណាត់ថ្នាក់លេខ ១៩បាតតារាងឯណោះ ។បច្ចុប្បន្នក្រុមគ្រូបង្វឹកលោក Carlo Ancelloti បច្ចុប្បន្នឈរនៅលេខរៀងទី ២ និងមាន១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid និងនាំមុខក្រុមលេខរៀងទី៣ Barcelona ២ ពិន្ទុ ខណៈValencia កំពុងឈរនៅលើលេខរៀង១៩ក្រោយប្រកួតស្មើក្រុមAlaves ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid deny Ancelotti's 2025 Club World Cup claims

Breaking News - All football postponed in Valencia following floods

១.ប្រវត្តិជួបគ្នា
៥ប្រកួតចុងក្រោយ Valencia ស្មើ១និងចាញ់៥ដង ខណៈការ​ប្រកួតចុងក្រោយបង្អស់នៅថ្ងៃទី២ ខែ មិនា ឆ្នាំ២០២៤​ ស្មើគ្នា២ទល់និង២នៅទឹកដី Valencia។

២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Valencia
Valencia នឹងត្រូវអវត្តមាន Jose Gaya, Mouctar Diakhaby និង Thierry Correia ដោយសាររបួសនៅថ្ងៃសុក្រសប្តាហ៍មុន ខណៈ Fran Perez មានការសង្ស័យជាមួយនឹងបញ្ហាសាច់ដុំ ។អ្នកចាំទី Giorgi Mamardashvili អាចនិងបន្តអវត្តមានហើយជំនួសមកវិញដោយ Stole Dimitrievski។Valencia ក៏នឹងមិនមានវត្តមានPepelu ផងដែរ ដោយសារខ្សែបម្រើរូបនេះទទួលបានកាតលឿងពេលលេងជាកីឡាករបម្រុងក្នុងលទ្ធផលស្មើ ២-២ ជាមួយ Alaves ។ខ្សែការពារ Yarek Gasiorowski កីឡាករអន្តរជាតិអេស្បាញដែលជាទីចាប់អារម្មណ៏របស់ក្រុម Real Madrid ត្រៀមចូលលេងជម្រើសដំបូងសម្រាប់ក្រុមផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Dimitrievski; Foulquier, Mosquera, Gasiorowski, Rioja; Barrenechea, Guerra; D Gomez, Almeida, D Lopez; Duro
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Player Ratings: Valencia 2 - 2 Real Madrid; 2024 La Liga - Managing Madrid
៣.ពត៌មានក្រុម(ភ្ញៀវ)Real Madrid
កីឡាករ Vinicius Junior នឹង ត្រលប់មកក្រុមវិញ បន្ទាប់ពីខកខានការប្រកួតជាមួយក្រុម Sevilla តាមរយៈការព្យួរ ដែលមានន័យថា អវត្តមានតែមួយគត់របស់ក្លឹបសម្រាប់ការប្រកួតនេះគឺ David Alaba, Eder Militao និង Dani Carvajal ។ខ្សែការពារស្លាបឆ្វេងសញ្ជាតិអូទ្រីសAlaba មានការរីកចម្រើនយ៉ាងល្អក្នុងការជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរក្រោយអវត្តមានអស់រយៈពេលជាងមួយឆ្នាំ ទោះបីជាបានធូរស្បើយនិងត្រលប់មកហ្វឹកហាត់ប៉ុន្តែការប្រកួតសម្រាប់កីឡាករអន្តរជាតិអូទ្រីសអាចលេងកីឡាករបម្រុង។
លោក Ancelotti គ្រូបង្វឹកអាចធ្វើការផ្លាស់ប្តូរពីរចំពោះក្រុមដែលបានចាប់ផ្តើមជាមួយនឹងក្រុម Sevilla កាលពីលើកមុន ដោយ Fran Garcia និង Vinicius អាចចូលមកជំនួស Dani Ceballos និង Brahim Diaz ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Courtois; Vazquez, Tchouameni, Rudiger, F Garcia; Camavinga, Valverde; Rodrygo, Bellingham, Vinicius; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺValencia ១   :  ៣  Real Madrid
ប្រភព:whoscored &sportsmole&90min

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031