Close
Featured-Image
ក្តីបារម្ភដល់ Liverpool ! Arsenal ផ្តួលម្ចាស់ផ្ទះ Brentford ៣:១ យក៣ពិន្ទុដេញប្រកៀកប្រកិត
ទំហំអក្សរ
តូច
ធំ

អង់គ្លេស ក្រុមកាំភ្លើងធំ Arsenal បានវាយបកយក ៣ពិន្ទុ ពីម្ចាស់ផ្ទះ Brentford តាមរយ:លទ្ធផល ៣-១ ដើម្បីបន្តប្រដេញតំណែងកំពូលតារាង Premier League ជាមួយនឹងក្រុមហង្សក្រហម Liverpool។ ក្រុមដែលដឹកនាំដោយលោក Mikel Arteta បានលេងបញ្ចប់ជើងទី១ នាយប់មិញក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះនៃសប្តាហ៍ទី១៩ ដោយរកបាន ៣៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Liverpool ៦ពិន្ទុ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Brentford 1-3 Arsenal: Arteta's side up to second with comeback win | beIN  SPORTS

ក្នុងការប្រកួតនៅកីឡដ្ឋាន Community នោះដែរ កីឡាករ Bryan Mbeumo ជាអ្នករកបានគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ មុនពេល Gabriel Jesus រកគ្រាប់តាមស្មើវិញ និងជាទី៦ របស់ខ្សែប្រយុទ្ធប្រេស៊ីល ក្នុងចំណោម ៤ប្រកួតចុងក្រោយ។

ជាមួយគ្នានោះមិត្តរួមក្រុម Mikel Merino និង Gabriel Martinelli ក៏រកបានម្នាក់ ១គ្រាប់ផងដែរ ដើម្បីធានាជ័យជម្នះ ៣ពិន្ទុចេញពីភាគខាងលិចទីក្រុង London តែម្តង៕

Brentford 1 Arsenal 3 | Brentford FC

Arsenal beat Brentford to close gap on leaders Liverpool

ប្រភព៖ BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
featured image

Thomas Partey អតីតខ្សែបម្រើ-ការពារក្រុមកាំភ្លើងធំ Arsenal ទីបំផុតបានបង្ហាញខ្លួននៅតុលាការក្រោយរងបទចោទប្រកាន់ពីបទល្មើសរំលោភផ្លូវភេទសរុបចំនួន 6ករណី ។បុរសវ័យ 32 ឆ្នាំរូបនេះត្រូវបានដាក់អោយនៅក្រៅឃុំដើម្បីបង្ហាញខ្លួននៅ Old Bailey នាទីក្រុងឡុងដ៏សម្រាប់ការកាត់ទោសនៅចុងឆ្នាំនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទ។ ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃអង្គារនៅតុលាការ Westminster ចៅក្រមគាត់បាននិយាយចោតប្រកាន់ Partey ពីបទរំលោភសេពសន្ថវៈលើស្ត្រី៣រូបផ្សេងគ្នា ខណៈបទល្មើសបានកើតឡើងនៅឆ្នាំចន្លោះឆ្នាំ 2021 និង 2022 តែប្រភពមិនបានបញ្ជាក់ពីទីកន្លែងបង្កហេតុ ពោលគឺនៅពេលដែលគាត់ជាកីឡាកររបស់ Arsenal នៅឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មេធាវីរបស់ Partey គឺ Jenny Wiltshire ធ្លាប់បាននិយាយថាគាត់ បដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងកូនក្តីរបស់គាត់និងត្រៀមតវ៉ាតាមផ្លូវច្ចាប់។ទោះយ៉ាងណាលក្ខណ្ឌនៅក្រៅឃុំរបស់កីឡាករអន្តរជាតិហ្គាណាគឺ គាត់មិនអាចទាក់ទងស្ត្រីទាំងបីនាក់ណាមួយបានទេ ហើយត្រូវជូនដំណឹងដល់ប៉ូលិសអំពីការផ្លាស់ប្តូរអាសយដ្ឋានជាអចិន្ត្រៃយ៍ ឬការធ្វើដំណើរទៅក្រៅប្រទេស។កីឡាករបាល់ទាត់រូបនេះត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនចូលរួមជាមួយក្រុមអេស្ប៉ាញ Villarreal ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងលទ្ធភាពនៃការបន្តរយៈពេល 12 ខែបន្ថែមទៀតក្រោយArsenalមិនបន្តកុងត្រាថ្មីអោយ។ ប្រភព:BBC

ចុចអានបន្ត
អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031