Close
Sponsor ads Featured-Image
កម្រនិយាយចេញ!គ្រូបង្វឹក Man.City មានវិប្បដិសារីក្រោយអោយកីឡាកររូបនេះចាកចេញ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ទីបំផុតអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Man.City លោក Pep Guardiola បានរំលឹកដល់អតីតកាល និង បានសម្តែងការសោកស្តាយចំពោះការអនុញ្ញាតឱ្យកីឡាករ Jesús Navas ចាកចេញពីការបង្វឹកក្រោមការដឹកនាំរបស់លោក។គួររំលឹកថាអ្នកចាត់ការសញ្ជាតិអេស្បាញបានផ្ញើរសារទៅកាន់ខ្សែបម្រើ-ស្លាបស្តាំ Navas បន្ទាប់ពីអតីតកីឡាករជម្រើសជាតិអេស្ប៉ាញបានប្រកាសចូលនិវត្តន៍។សម្រាប់ អតីតគ្រូបង្វឹក Barcelona ធ្លាប់រួមការងារជាមួយ Navas បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំនៅលីកកំពូលអង់គ្លេសជាមួយក្រុម Man.City នៅចន្លោះឆ្នាំ ២០១៣ ដល់២០១៧ មានន័យថាទោះបីរយៈពេល៤ឆ្នាំនៅរួមរស់ក្នុងក្លឹបMan.City ប៉ុន្តែ Nanas និង លោក Pep Guadiola មិនបានចំណាយពេលជាមួយគ្នាច្រើនពេកទេពោលគឺបានត្រឹមតែ ១៨១៤នាទីប៉ុណ្ណោះក្នុងចំណោម ៣៦ប្រកួត ក៏ព្រោះតែលោក Pep បានផ្លាស់មកកាន់ទឹកដី Etihad នៅឆ្នាំ២០១៦ហើយ Navas ក៏ចាកចេញទៅនៅឆ្នាំ២០១៧។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

La confesión de Pep Guardiola sobre Jesús Navas: "A veces uno se equivoca"

ads

Jesús Navas' Final Game: Sevilla and La Liga Bid Farewell to a Legend |  Opta Analystគ្រូបង្វឹកវ័យ ៥៣ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថាៈអ្នកមិនដឹងថាខ្ញុំសោកស្តាយប៉ុណ្ណាទេដែលអោយអ្នកទៅ។ ខ្ញុំស្រលាញ់និងចង់អោយអ្នស្នាក់នៅទីនេះអោយបានយូរ ប៉ុន្តែពេលខ្លះអ្នកធ្វើខុសខ្ញុំក៏មិនបានពិចារណាអោយបានដិតដល់ដូចគ្នា។សូមអបអរសាទរដល់ក្លឹប Sevilla ដែលបានបណ្តុះកីឡាករឆ្នើមកន្លងមក និងបន្តធ្វើជាជាច្រើនឆ្នាំទៅមុខទៀត តែសូមកុំឱ្យគាត់ភ្លាត់ស្នៀតនិងត្រូវរក្សាគាត់ឲ្យជិតស្និទ្ធជាមួយអ្នកទាំងអស់គ្នា។
ប្រភព:Dailypost
វីដេអូ:

អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031