

ទីបំផុតអ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Man.City លោក Pep Guardiola បានរំលឹកដល់អតីតកាល និង បានសម្តែងការសោកស្តាយចំពោះការអនុញ្ញាតឱ្យកីឡាករ Jesús Navas ចាកចេញពីការបង្វឹកក្រោមការដឹកនាំរបស់លោក។គួររំលឹកថាអ្នកចាត់ការសញ្ជាតិអេស្បាញបានផ្ញើរសារទៅកាន់ខ្សែបម្រើ-ស្លាបស្តាំ Navas បន្ទាប់ពីអតីតកីឡាករជម្រើសជាតិអេស្ប៉ាញបានប្រកាសចូលនិវត្តន៍។សម្រាប់ អតីតគ្រូបង្វឹក Barcelona ធ្លាប់រួមការងារជាមួយ Navas បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំនៅលីកកំពូលអង់គ្លេសជាមួយក្រុម Man.City នៅចន្លោះឆ្នាំ ២០១៣ ដល់២០១៧ មានន័យថាទោះបីរយៈពេល៤ឆ្នាំនៅរួមរស់ក្នុងក្លឹបMan.City ប៉ុន្តែ Nanas និង លោក Pep Guadiola មិនបានចំណាយពេលជាមួយគ្នាច្រើនពេកទេពោលគឺបានត្រឹមតែ ១៨១៤នាទីប៉ុណ្ណោះក្នុងចំណោម ៣៦ប្រកួត ក៏ព្រោះតែលោក Pep បានផ្លាស់មកកាន់ទឹកដី Etihad នៅឆ្នាំ២០១៦ហើយ Navas ក៏ចាកចេញទៅនៅឆ្នាំ២០១៧។

គ្រូបង្វឹកវ័យ ៥៣ឆ្នាំបានលើកឡើងយ៉ាងដូច្នេះថាៈអ្នកមិនដឹងថាខ្ញុំសោកស្តាយប៉ុណ្ណាទេដែលអោយអ្នកទៅ។ ខ្ញុំស្រលាញ់និងចង់អោយអ្នស្នាក់នៅទីនេះអោយបានយូរ ប៉ុន្តែពេលខ្លះអ្នកធ្វើខុសខ្ញុំក៏មិនបានពិចារណាអោយបានដិតដល់ដូចគ្នា។សូមអបអរសាទរដល់ក្លឹប Sevilla ដែលបានបណ្តុះកីឡាករឆ្នើមកន្លងមក និងបន្តធ្វើជាជាច្រើនឆ្នាំទៅមុខទៀត តែសូមកុំឱ្យគាត់ភ្លាត់ស្នៀតនិងត្រូវរក្សាគាត់ឲ្យជិតស្និទ្ធជាមួយអ្នកទាំងអស់គ្នា។
ប្រភព:Dailypost
វីដេអូ:

Jude Bellingham បានបង្ហាញអារម្មណ៍មិនស្ទាក់ស្ទើរនោះទេ នៅពេលដែលមានសំនួរចោតសួរថាតើកីឡាករឆ្នើម ក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលរូបគេប្រាថ្នាលេងរួមក្រុមសម្រាប់ក្លឹបអាជីពនោះ។ សម្រាប់កីឡាករវ័យ ២១ ឆ្នាំបានដើរតួរនាទីយ៉ាងសំខាន់អោយក្រុម Real Madrid ក្រោយចាកចេញពី Borussia Dortmund ក្នុងតម្លៃ ៨៨.៥ លានផោន ជាមួយសមត្ថភាព Vinicius Jr, Rodrygo និង Kylian Mbappe នៅតំបន់ប្រយុទ្ធ និងមានការគាំទ្រពីសំណាក់មិត្តរួមក្រុមដូចជា Eduardo Camavinga, Federico Valverde និង Aurélien Tchouameniនៅតំបន់បម្រើកណ្តាលដ៍ប៉ិនប្រសព្វ។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនមែនពូដូ និង ពូស៊ី ! Bellingham ចង់លេងរួមក្រុមជាមួយបុរសម្នាក់នេះខ្លាំងបំផុត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងបទសម្ភាសន៍ជាមួយ SportsJOE ក្នុងព្រឹត្តការណ៍ Sports Personality of the Year awards កីឡាករអន្តរជាតិអង់គ្លេសបានលើកឡើងថាៈ ការពិតខ្ញុំមានបំណងប្រាថ្នាចង់លេងរួមក្រុមជាមួយZinedine […]



