

ក្រុមកាំភ្លើងធំ Arsenal និងត្រូវធ្វើការប្រកួតក្របខណ្ឌ Uefa Champions League សម្រាប់សមរភូមិដែលមើលទៅអាចពិបាកនៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Parc Des Princes ទល់និងក្រុមភ្ញៀវ Paris Saint-Germain នៅកីឡដ្ឋាន Emirates Stadiumនៅវេលាម៉ោង ២រំលងអធ្រាតទាបភ្លឺឈានចូលថ្ងៃពុធទី ២តុលា ខានស្អែកនេះ។Arsenal រកបានមួយពិន្ទុពីក្រុម Atalanta BC នៅថ្ងៃប្រកួតដំបូងយ៉ាងលំបាកខណៈអ្នកចាំទី David Raya សង្គ្រោះបាល់ពិន័យ១១ម៉ែត្ររហូតដល់ទៅ ២ដង។ សម្រាប់ក្រុម Arsenal ធ្វើមិនទាន់បានល្អបំផុតនោះទេនៅការប្រកួតចុងក្រោយខណៈពួកគេស្មើAtalanta BC ជាមួយ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ៣ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៣ ខណៈ PSG៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១ ខណៈការប្រកួតចុបក្រោយនៅក្របខណ្ឌ UCL គឺផ្តួល Girona ១ទល់និង០។
១.ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា២ដងកាលពីឆ្នាំ២០១៦ក្រុមទំាងពីរស្មើគ្នាជើងទី១១ទល់និង១ និងជើងទី២ ៣ទល់និង៣ សរុបការប្រកួតទាំងពីរជើងរបូតគ្រាប់បាល់៣គ្រាប់ដូចគ្នាពោលគឺសរុប៦គ្រាប់។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Arsenal រយៈពេលកីឡាករមួយចំនួនរយៈពេលវែងមានដូចជា Martin Odegaard (កជើង), Mikel Merino (ស្មា), Oleksandr Zinchenko (កំភួនជើង), Kieran Tierney (សរសៃពួរ) និង Takehiro Tomiyasu (ជង្គង់) ដូច្នេះពួកគេនឹងមិនចូលរួមក្នុងការប្រកួតនៅថ្ងៃអង្គារនេះទេ ហើយឱកាសតិចតួចក្នុងការត្រលប់មកវិញសម្រាប់ការប្រកួត Premier League ចុងសប្តាហ៍ជាមួយ Southampton ។គ្រូបង្វឹកលោកArteta ក៏មានកង្វល់ចំពោះកាយសម្បទារបស់ខ្សែការពារ Ben White ដែលខកខានការប្រកួតពីរលើកចុងក្រោយដោយសារបញ្ហាជង្គង់ ខណៈ Riccardo Calafiori និង Jurrien Timber នៅតែត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, Saliba, Gabriel, Calafiori; Havertz, Partey, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមPSG(ភ្ញៀវ)
ក្រុមភ្ញៀវរបស់លោក Enrique មានបញ្ហាវិបត្តិកីឡាកររងរបួសច្រើនដូចគ្នាមាន Goncalo Ramos (កជើង), Lucas Hernandez (ជង្គង់), Presnel Kimpembe (សរសៃពួរ), Marco Asensio (សាច់ដុំ។ ) និង Desire Doue (កជើង) ។ពួកគេក៏មិនមានវត្តមានអ្នកចាំទីដៃទី១សញ្ជាតិអ៊ីតាលី Gianluigi Donnarumma អស់រយៈពេលពីរសប្តាហ៍ដោយសារបញ្ហាភ្លៅ ហើយគាត់នៅតែសង្ស័យសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ខាងជើង។ ដូចគ្នាដែរសម្រាប់ Mendes (ជំងឺ) និងខ្សែបម្រើ Vitinha (កជើង) Wolverhampton Wanderers ។បន្ទាប់ពី Randal Kolo Muani មានកំហុសចំពោះការខ្ជះខ្ជាយពេលប្រកួតជាមួយ Girona កីឡាករ Lee Kang-in មានឱកាសបង្ហាញខ្លួនផងដែរក្រោយស៊ុតបាល់បញ្ចូលទី ទល់នឹង Rennes ទោះបីជា Kolo Muani នឹងនៅតែចូលលេងដើម្បីគំរាមកំហែង Gabriel Magalhaes និងមិត្តរួមជាតិ William Saliba ក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSafonov; Hakimi, Marquinhos, Pacho, Mendes; Ruiz, Neves, Zaire-Emery; Dembele, Kolo Muani, Barcola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ :២ PSG
ប្រភព:whoscored &sportsmole


Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


