Close
Sponsor ads Featured-Image
Prediction: Arsenal ត្រៀមទទួលជើងឯកបារាំងសម្រាប់ការប្រកួតជើងទីពីរ UCL
ទំហំអក្សរ
តូច
ធំ

ក្រុមកាំភ្លើងធំ Arsenal និងត្រូវធ្វើការប្រកួតក្របខណ្ឌ Uefa Champions League សម្រាប់សមរភូមិដែលមើលទៅអាចពិបាកនៅពេលដែលពួកគេបើកទ្វារកីឡដ្ឋាន Parc Des Princes ទល់និងក្រុមភ្ញៀវ Paris Saint-Germain នៅកីឡដ្ឋាន Emirates Stadiumនៅវេលាម៉ោង ២រំលងអធ្រាតទាបភ្លឺឈានចូលថ្ងៃពុធទី ២តុលា ខានស្អែកនេះ។Arsenal រកបានមួយពិន្ទុពីក្រុម Atalanta BC នៅថ្ងៃប្រកួតដំបូងយ៉ាងលំបាកខណៈអ្នកចាំទី David Raya សង្គ្រោះបាល់ពិន័យ១១ម៉ែត្ររហូតដល់ទៅ ២ដង។ សម្រាប់ក្រុម Arsenal ធ្វើមិនទាន់បានល្អបំផុតនោះទេនៅការប្រកួតចុងក្រោយខណៈពួកគេស្មើAtalanta BC ជាមួយ៦ប្រកួតចុងក្រោយឈ្នះ៣ស្មើ៣ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៣ ខណៈ PSG៦ប្រកួតចុងក្រោយឈ្នះ៥ស្មើ១ ខណៈការប្រកួតចុបក្រោយនៅក្របខណ្ឌ UCL គឺផ្តួល Girona ១ទល់និង០។
PSG Could See Arsenal's 'Small Mentality' Tactics in UCL Match
១.ប្រវត្តិជួបគ្នា
ប្រវត្តិជួបគ្នា២ដងកាលពីឆ្នាំ២០១៦ក្រុមទំាងពីរស្មើគ្នាជើងទី១១ទល់និង១ និងជើងទី២ ៣ទល់និង៣ សរុបការប្រកួតទាំងពីរជើងរបូតគ្រាប់បាល់៣គ្រាប់ដូចគ្នាពោលគឺសរុប៦គ្រាប់។
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
Arsenal រយៈពេលកីឡាករមួយចំនួនរយៈពេលវែងមានដូចជា Martin Odegaard (កជើង), Mikel Merino (ស្មា), Oleksandr Zinchenko (កំភួនជើង), Kieran Tierney (សរសៃពួរ) និង Takehiro Tomiyasu (ជង្គង់) ដូច្នេះពួកគេនឹងមិនចូលរួមក្នុងការប្រកួតនៅថ្ងៃអង្គារនេះទេ ហើយឱកាសតិចតួចក្នុងការត្រលប់មកវិញសម្រាប់ការប្រកួត Premier League ចុងសប្តាហ៍ជាមួយ Southampton ។គ្រូបង្វឹកលោកArteta ក៏​មានកង្វល់ចំពោះកាយសម្បទា​របស់ខ្សែការពារ Ben White ដែល​ខកខាន​ការប្រកួត​ពីរលើក​ចុងក្រោយ​ដោយសារ​បញ្ហា​ជង្គង់ ខណៈ Riccardo Calafiori និង Jurrien Timber នៅតែត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Timber, Saliba, Gabriel, Calafiori; Havertz, Partey, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
PSG vs. Girona. Pronóstico, Apuestas y Cuotas│18 de septiembre de 2024
៣.ពត៌មានក្រុមPSG(ភ្ញៀវ)
ក្រុមភ្ញៀវរបស់លោក Enrique មានបញ្ហាវិបត្តិកីឡាកររងរបួសច្រើនដូចគ្នាមាន Goncalo Ramos (កជើង), Lucas Hernandez (ជង្គង់), Presnel Kimpembe (សរសៃពួរ), Marco Asensio (សាច់ដុំ។ ) និង Desire Doue (កជើង) ។ពួកគេក៏មិនមានវត្តមានអ្នកចាំទីដៃទី១សញ្ជាតិអ៊ីតាលី Gianluigi Donnarumma អស់រយៈពេលពីរសប្តាហ៍ដោយសារបញ្ហាភ្លៅ ហើយគាត់នៅតែសង្ស័យសម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ខាងជើង។ ដូចគ្នាដែរសម្រាប់ Mendes (ជំងឺ) និងខ្សែបម្រើ Vitinha (កជើង) Wolverhampton Wanderers ។បន្ទាប់ពី Randal Kolo Muani មានកំហុសចំពោះការខ្ជះខ្ជាយពេលប្រកួតជាមួយ Girona កីឡាករ Lee Kang-in មានឱកាសបង្ហាញខ្លួនផងដែរក្រោយស៊ុតបាល់បញ្ចូលទី ទល់នឹង Rennes ទោះបីជា Kolo Muani នឹងនៅតែចូលលេងដើម្បីគំរាមកំហែង Gabriel Magalhaes និងមិត្តរួមជាតិ William Saliba ក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSafonov; Hakimi, Marquinhos, Pacho, Mendes; Ruiz, Neves, Zaire-Emery; Dembele, Kolo Muani, Barcola
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ២ :​២ PSG
ប្រភព:whoscored &sportsmole

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric
featured image

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30