
បរទេស: តារាម៉ូដែល OnlyFans និងជាកីឡាការនីបាល់ទាត់ឈ្មោះ Madelene Wright បានចាកចេញពីក្រុម Leyton Orient បន្ទាប់ពីត្រលប់មកលេងបាល់ទាត់វិញបានមួយឆ្នាំ ខណៈនាងចង់ចាប់ផ្តើមការផ្សាយផ្ទាល់នៅលើវេទិកាដូចជា Twitch និង Kick វិញម្តង ។
Wright បានចូលរួមជាមួយ Leyton Orient កាលពីរដូវក្តៅមុន បន្ទាប់ពីបានផ្អាកពីវិស័យកីឡាអស់រយៈពេល 4 ឆ្នាំ បន្ទាប់ពីនាងត្រូវបានបណ្តេញចេញដោយក្រុមមុនរបស់នាង Charlton Athletic ក្នុងឆ្នាំ 2020ដោយសារការបង្ហោះវីដេអូនៅលើ Snapchat ដែលឃើញនាងបឺតប៉េងប៉ោង និងផឹកស្រាសំប៉ាញនៅពេលចង្កូតរថយន្ត។ បន្ទាប់ពីការបណ្តេញចេញ កីឡាការនីវ័យ 18 ឆ្នាំរូបនេះបានប្រើប្រាស់ OnlyFans ដែលជាប្រភពនៃការចែករំលែកមាតិកាសម្រាប់មនុស្សពេញវ័យ។
បន្ទាប់ពី ជោគជ័យរបស់នាងនៅលើ OnlyFans រ៉ាយបានសម្រេចចិត្តត្រលប់ទៅលេងបាល់ទាត់ជាមួយ Leyton Orient កាលពីខែកញ្ញាឆ្នាំមុន។ ទោះបីជាយ៉ាងណាមិញ ថ្មីៗនេះនាងបានប្រកាសពីផែនការរបស់នាង ដោយចាប់ផ្តើមការផ្សាយនៅលើវេទិកាដូចជា Twitch និង Kick វិញម្តង៕

(អារ៉ាប៊ីសាអូឌីត)៖ កាលពីរាត្រីយប់ថ្ងៃព្រហស្បតិ៍មិញនេះ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់ Hat-Tricks ៣គ្រាប់ ជួយឲ្យក្រុម Al Nassr យកឈ្នះទៅលើក្រុម Rio Ave ក្នុងលទ្ធផល ៤ទល់នឹង០ ។ គាប់ជួនអ្វីនៅក្នុងការប្រកួតយប់មិញ បន្ទាប់ពី Joao Felix បាន Assists ២គ្រាប់ អ្នកគាំទ្រតោខៀវ Chelsea ភ្ញាក់ផ្អើលនឹងវែកញែក ជុំវិញការលេងដ៏មិនគួរឲ្យជឿមិនដូចលេងនៅ Chelsea៕អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ៖