Close
Featured-Image
Lewandowski កោតសរសើរកីឡាកររូបនេះកំពុងបញ្ចេញសមត្ថភាពល្អបំផុតក្នុងពិភពបាល់ទាត់(១វីដេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona បានលើកសរសើរឈ្មោះមិត្តរួមក្រុម Lamine Yamal ជាខ្សែបម្រើ-ប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពលោកនពេលបច្ចុប្បន្ននេះ។Yamal ដែលមានវ័យទើបតែ១៧ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបនៅលីកកំពូល LaLiga កាលពីរដូវកាលមុន បានបង្ហាញសមត្ថភាព និងទេពកោសល្យបានល្អបំផុតជាមួយការសាងកេរ្ត៍ឈ្មោះជួយអោយក្រុមគោជល់អេស្បាញលើកពាន Euro ២០២៤។ក្រៅពីចារឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិ Lamine ក៏បានជាប់ឈ្មោះក្នុងនាម បេក្ខភាពប្រជែងពានបាល់មាស Ballon d’Or បន្ទាប់ពិរូបគេបានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៥ ដងនៅរដូវកាលនេះសម្រាប់ក្រុមអ្នកមានបុណ្យ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Robert Lewandowski Breaks Silence on Feud With Barcelona Teammate Lamine Yamal - News18

Total accident' - Robert Lewandowski hits back at claims he blanked Barcelona wonderkid Lamine Yamal during Alaves win | Goal.com US

Lewandowski sobre el pique con Lamine Yamal: "Nada que comentar, a veces grito" - El Periódico

កាពីតែនក្រុមជម្រើសជាតិបូឡូញ Lewandowski បានប្រាប់ BR Football ថា: ខ្ញុំមើលឃើញថា Lamine ជាខ្សែបម្រើស្លាបល្អបំផុតក្នុងពិភពលោក។ ប៉ុន្តែវាមិនមែនសំដៅទៅទម្រង់លេងដែលគាត់ទើបតែបានចាប់ផ្តើមនោះទេ ប៉ុន្តែអ្វីៗនិងត្រូវរក្សាទុកក្នុងប្រវត្តិសាស្រ្តពេលគាត់និងបញ្ចប់អាជីព ។មានន័យថាបច្ចុប្បន្នគាត់មានអាយុ ១៧ ឆ្នាំ ដូច្នេះអនាគតគាត់ត្រូវគិតពី ១០ ទៅ ១៥ ឆ្នាំខាងមុខ មិនមែនត្រឹមតែ ២-៣ឆ្នាំ ដ៏ខ្លីនេះទេ។ គឺគាត់ត្រូវកសាងអាជីពដ៍យូរអង្វែងមួយ។

ប្រភព:Dailypost
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
featured image

ប្រភពពីគេហទំព័រ Independent បានចុះផ្សាយថាក្រុមកាំភ្លើងធំ Arsenal កំពុងដុតដៃដុតជើងបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករ Eberechi Eze របស់ក្លឹបមានមូលដ្ឋានរួមទីក្រុងឡុងដ៍គឺ Crystal Palace ។ការបង្កើនសកម្មភាពនេះកើតមានឡើងបន្ទាប់ពិក្រុមលោក​Mikel Arteta ទើបតែបញ្ចប់ការចុះហត្ថលេខានាំយកកីឡាករ Viktor Gyökeres ពីក្រុម Sporting CP មករួមក្រុមរួចមក។Eze ខ្សែបម្រើអន្តរជាតិអង់គ្លេសនិងត្រៀមបញ្ចប់ការផ្ទេរមកទឹកដី Emirates ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈ Arsenal សង្ឃឹម​ថា​នឹង​ចរចា​តម្លៃ​ប្រមាណ 60 លាន​ផោន ដោយប្រសើរជាង​ការ​ចំណាយ​លើ​លក្ខខណ្ឌទិញផ្តាច់កុងត្រាប្រមាណ 68 លាន​ផោន។ ទោះជាយ៉ាងណាកិច្ចព្រមព្រៀងអាចនិងកើតមានឡើងឆាប់ៗក្រោយក្លឹបទាំងពីរមានឆន្ទៈក្នុងការបត់បែននិងពិភាក្សាគ្នា។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Arsenal ចាំបាច់ត្រូវបញ្ចេញកីឡាករយ៉ាងហោចណាស់ក៍ម្នាក់រឺក៏ច្រើនជាងនេះដែរមុនពេលបញ្ចប់កិច្ចព្រមព្រៀង Eze ខណៈកីឡាកររដូវកាលចាស់លេងនៅក្លឹប Fulham ក្នុងលក្ខណ្ឌខ្ចីជើងគឺ Reiss Nelson អាចត្រូវបានរួមបញ្ចូលជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ ប្រភព:Dailypost វីឌេអូ:

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30