

ក្រុមយក្សតួគីដែលកំពុងដឹកនាំដោយលោក Jose Mourinho សម្លឹងចង់ឆ្លើយតបវិញដោយលទ្ធផលវិជ្ជមានបន្ទាប់ពីពួកគេបានរងការបរាជ័យក្នុងការប្រកួតទល់និងក្រុមភ្ញៀវ Galatasaray កាលពីសប្តាហ៏មុនខណៈពួកគេត្រូវចាប់ផ្តើមយុទ្ធនាការ Europa League ដោយត្រូវទទួលក្រុម Union SGរបស់បែលហ្សិក នៅវេលាម៉ោង១១និង ៤៥នាទីយប់ថ្ងៃព្រហស្បត្ត៍នេះ។៦ប្រកួតចុងក្រោយស្មើ២ឈ្នះ៣និងចាញ់១សម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈក្រុមភ្ញៀវស្មើ៣ចាញ់២ឈ្នះ១។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នាពីរដងនៅរដូវកាលចាស់នៅក្របខណ្ឌ Europa League ខណៈ Union SG ត្រូវ Fenerbahce លត់ ៣ទល់និង០នៅទឹកដីខ្លួនឯ។ប៉ុន្តែពេលត្រលប់ទៅទឹកដី Fenerbahce ត្រូវក្រុមភ្ញៀវUnion SGសងសឹកក្នុងលទ្ធផល១ទល់និង០វិញ។
២.ពត៌មានក្រុមFenerbahce(ម្ចាស់ផ្ទះ)
Fenerbahce នៅតែគ្មានអតីតខ្សែប្រយុទ្ធ Queens Park Rangers កីឡាករ Bright Osayi-Samuel ខណៈកីឡាករវ័យ ២៦ ឆ្នាំរំពឹងថានឹងត្រលប់មកវិញនៅខែក្រោយដោយសាររបួសជើង។ការស៊ុតបញ្ចូលទីក្នុងតង់ទីពីរពីចម្ងាយជាង១៥ម៉ែត្រ ទល់នឹង Galatasaray, Edin Dzeko គួរតែរក្សាតំណែងជម្រើសដំបូង។ម្ចាស់ផ្ទះទួរគីមានបទពិសោធន៏ច្រើននៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបដោយមានកីឡាករដូចជា Sofyan Amrabat និង Youssef En-Nesyri ត្រៀមចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងLivakovic; Muldur, Djiku, Soyuncu, Oosterwolde; Fred, Amrabat; Tadic, Szymanski, Saint-Maximin; Dzeko
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

៣.ពត៌មានក្រុមUnion SG(ភ្ញៀវ)
អ្នកស៊ុតបាល់បញ្ចូលទីនាំមុខរបស់ Union SG Fuseini ត្រូវបានព្យួរសម្រាប់ការប្រកួតនេះ ខណៈគ្រូបង្វឹក Les Unionistes ក៏មិនអាចកោះហៅអ្នកមានទេពកោសល្យHenok Teklab អាចនិងត្រលប់មកវិញនៅឆ្នាំ២០២៥ក្រោយពីរងរបួសបាក់ជើង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMoris; Burgess, Machida, Leysen; Castro-Montes, Sadiki, Vanhoutte, Rasmussen, Terho; Ivanovic, Akinpelu
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Fenebahce ២ :០ Union SG
ប្រភព:whoscored &sportsmole

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



