Close
Sponsor ads Featured-Image
មិនទាន់ដល់ថ្ងៃប្រកាសផង! ស្រាប់តែបែកធ្លាយកីឡាកររូបនេះនិងឈ្នះពានបាល់មាស
ទំហំអក្សរ
តូច
ធំ

ខណៈរយៈពេលនៅសល់ជាងមួយខែទៀតប៉ុន្តែការពិតត្រូវបានបែកធ្លាយដោយយោងប្រភពពីគេហទំព័រ Marca បានចុះផ្សាយថាតារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid គឺ(វីនីសៀស ជូញៀ) Vinicus Junior នឹងប្រជែងឈ្នះមិត្តរួមក្រុម      (ជូត បែលលីងហេម) Jude Bellingham ព្រមទាំង (ដេនី កាវ៉ាចាល់) Dani Carvajal នូវពានបាល់មាស(បាល់ឡុងដរ) Ballon d’Or លើបេក្ខភាពកីឡាករឆ្នើម២៧នាក់ផ្សេងទៀតសម្រាប់ឆ្នាំ២០២៤នេះ ក្នុងនាមជា​កីឡាករ​ល្អ​បំផុតរបស់​ពិភពលោកដែលរៀបចំដោយ France Football នោះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Vini Jr. sparks Real Madrid comeback as Mbappé shines in thrilling LaLiga  match

ads

ការប្រកាសជាផ្លូវការណ៍​ដែលគ្រោងនិងធ្វើឡើងនៅ​ថ្ងៃ​ទី ២៨ ខែ​តុលា ២០២៤ខាងមុខនេះខណៈពានរង្វាន់ដែលមានប្រវត្តិចាប់តាំងពីឆ្នាំ១៩៥៦ ពោលគឺមានអាយុកាល៦៨ឆ្នាំមកហើយ នឹងត្រូវប្រារព្ធពិធីប្រគល់ដ៏មហោឡារឹក នៅឯ(រោងមហោស្រពឆាឡេត) Chalet ក្នុងរដ្ឋធានីប៉ារីសប្រទេសបារាំង។ ប្រភពខាងលើបន្តថាកីឡាករ Vinicius បច្ចុប្បន្នមានវ័យ ២៤ឆ្នាំបានបង្ហាញទម្រង់លេងល្អបំផុតកាលពីរដូវកាលចាស់ដោយជួយអោយក្រុមលោក Carlo Ancelloti លើកពាន ៣ក្របខណ្ឌផ្សេងគ្នាក្នុងនោះមានពានរង្វាន់កំពូលទ្វីបអឺរ៉ុប(យូហ្វាឆេមពានលីគ) Uefa Champion League ដោយរកបាន៧គ្រាប់ ខណៈនៅលីកកំពូលអេស្បាញ La Liga កីឡាករអន្តរជាតិប្រេស៊ីលរូបនេះរកបានគ្រាប់បាល់សរុប១៩គ្រាប់។

Vinicius Jr: “I wanted Bellingham at Real Madrid. I texted Jude a lot last  year, maybe almost every day and told him to come to us." : r/soccer

ដូច្នេះប្រសិនអ្វីៗនិងក្លាយជាការពិតដូចការចុះផ្សាយខាងលើនោះក្រុម ក្លឹប Real Madrid នឹងក្លាយជាក្លឹបដែលមានចំនួនអ្នកឈ្នះ ពានបាល់មាសច្រើនជាងគេខណៈក្រុមគូប្រជែងដ៏ប្រកៀកប្រកិតនឹងកំពុងនាំមុខតារាងLa Liga គឺអ្នកមានបុណ្យ Barcelona ធ្លាប់មានកីឡាករឈ្នះពាននេះ១២លើករួចមកហើយ ខណៈកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាអ្នកនាំមុខគេដោយឈ្នះ៨ដងលើគូប្រជែង Cristiano Ronaldo ធ្លាប់ឈ្នះ៥ដងកន្លងទៅ។

អត្ថបទកំពុងចាប់អារម្មណ៍៖
Arsenal ទិញខ្សែការពារល្អម្នាក់ពីលីកកំពូលអឺរ៉ុបត្រៀមចាប់ដៃគូជាមួយSaliba និង Magalhaes (មាន១វីដេអូ)
featured image

ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ ឃើញស្ងាត់ៗ! Arsenal ទិញបានកីឡាករលេងតួនាទីល្អមួយនេះមករួមក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William Saliba និង Gabriel Magalhaes […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30