Close
Featured-Image
Prediction: Real Madrid មានប្រវត្តិល្អណាស់ពេលជួបភ្ញៀវ Alaves ៥លើកចុងក្រោយ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Real Madrid នឹងសម្លឹងចង់ឈ្នះការប្រកួត៥លើកចុងក្រោយជាប់គ្នានៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់នៅពេលដែលពួកគេបន្តយុទ្ធនាការការពារតំណែងជើងឯក La Liga របស់ពួកគេជាមួយនឹងក្រុមភ្ញៀវ Alaves នៅទឹកដី Santiago Bernabeu នៅវេលាម៉ោង២រំលងអធ្រាតឈានចូលព្រឹកថ្ងៃពុធស្អែកនេះ។ក្រុមរបស់លោក Carlo Ancelotti បានទទួលជ័យជម្នះក្នុងការប្រកួត La Liga បីលើកចុងក្រោយរបស់ពួកគេ ខណៈភ្ញៀវ Alaves នឹងសម្លឹងចង់ឈ្នះការឈ្នះប្រកួតលើកទីពីរជាប់គ្នាក្រោយផ្តួលSevillaលើកចុងក្រោយ ។៦ប្រកួតចុងរបស់ Real Madridក្រោយឈ្នះ៤ស្មើ២ ឈរនៅលេខរៀងទី២ខណៈAlavesឈ្នះ៣ស្មើ១ចាញ់២ឈរនៅលេខរៀងទី៧។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Prediksi Real Madrid vs Alaves, La Liga, Rabu 25 September 2024

Real Madrid vs Alaves prediction, odds & betting tips – 24/09/2024
១.ប្រវត្តិជួបគ្នា

៥ប្រកួតចុងក្រោយលេងមិនដែលឈ្នះម្ចាស់ផ្ទះ ខណៈជួបគ្នាចុងក្រោយបង្អស់ Real Madridលត់ Alaves ធ្ងន់ករគឺ ៥ទល់និង០កាលពីខែឧសភា ២០២៤។
២.ពត៌មានក្រុមReal Madrid (ម្ចាស់ផ្ទះ)
Real Madrid ប្រាកដជានឹងគ្មានកីឡាករបួននាក់នៅថ្ងៃអង្គារនេះទេមាន Eduardo Camavinga, Dani Ceballos, David Alaba និង Brahim Diaz នៅក្រៅទីលានដោយសាររបួស។ ទោះយ៉ាងណាJude Bellingham និង Dani Carvajal ទាំងពីរនាក់បានប្តូរចេញពេលរបួសកំលុងការប្រកួត Espanyol ដូច្នេះការប្រកួតនេះមិនរំពឹងថាពួកគេទាំងពីរនឹងចូលលេងដោយបង្កាហានិភ័យក្នុងការប្រកួតនេះ។លោក Ancelotti គ្រោងនឹងកោះហៅ Vinicius Junior, Antonio Rudiger និង Ferland Mendy ចូលក្រុមរបស់គាត់ ខណៈដែលក៏អាចមានការចាប់ផ្តើមសម្រាប់ Lucas Vazquez នៅខ្សែការពារស្តាំផងដែរ។កីឡាករវ័យក្មេង Endrick បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងនាមកីឡាករបម្រុងកន្លងមកសម្រាប់ម្ចាស់ផ្ទះរំពឹងថានឹងចូលលេងជម្រើសដំបូងសម្រាប់ការប្រកួតនេះ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Courtois; Vazquez, Militao, Rudiger, Mendy; Modric, Tchouameni, Valverde; Endrick, Mbappe, Vinicius
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Real Madrid vs Alaves prediction, odds & betting tips – 24/09/2024
៣.ពត៌មានក្រុមAlaves(ភ្ញៀវ)
Alaves អវត្តមានកីឡាករ Jesus Owono សម្រាប់ការប្រកួតក្រៅដី ប៉ុន្តែក្រុមភ្ញៀវដែលបង្ហាញទម្រង់លេងល្អពេលផ្តួល Sevilla និងដាក់កីឡាករឈុតទំាងនោះមានដូចជា
Carlos Vicente និង Toni Martinez បានស៊ុតបាល់បញ្ចូលទីពីរគញរាប់ក្នុងលីគក្នុងរដូវកាលនេះ ហើយអ្នកទាំងពីរនិងបន្តចូលលេងខណៈ Carlos Martin ក៏នឹងរក្សាតំណែងរបស់គាត់ផងដែរ។Joan Jordan និង Ander Guevara គួរតែជាខ្សែបម្រើកណ្តាលម្តងទៀតសម្រាប់ Alaves ខណៈ Manu Sanchez បន្តលេងនៅខ្សែការពារឆ្វេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Sivera; Tenaglia, Abqar, Sedlar, M Sanchez; Jordan, Guevara; Vicente, Stoichkov, Martin; T Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Real Madrid : Alaves
ប្រភព:whoscored &sportsmole

វីដេអូប្រកួតកាលពីខែឧសភា ២០២៤

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30