

Barcelona បានផ្តួលក្រុមម្ចាស់ផ្ទះ Villarreal ដើម្បីរក្សាកំណត់ត្រាឈ្នះនៅក្របខណ្ឌ La Liga ដោយលទ្ធផល៥ទល់និង១ សម្រាប់ការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី៦កាលពីថ្ងៃ២៣ មេសា ២០២៤នេះ។ ទោះយ៉ាងណាក្រុមលោក Hansi Flick បានបាត់បង់អ្នកចាំទី Marc-Andre ter Stegen ត្រូវជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរនិងត្រូវបានសែងចេញពីទីលាននៅជិតចុងបញ្ចប់នៃតង់ទី ១។ វាជាលទ្ធផលដែលគួរអោយព្រួយបារម្ភសម្រាប់ក្រុម Barcelona និងជម្រើសជាតិអាឡឺម៉ង់ ស្របពេលប្រធានក្រុម Barcelona វ័យ ៣២ ឆ្នាំរូបនេះរងរបួសជង្គង់ខាងស្តាំ។

Ter Stegen ត្រូវបានប្តូរជំនួសដោយកីឡាករ Inaki Pena ក្រោយពីអ្នកចាំទីរូបនេះបានដើរតួនាទីយ៉ាងសំខាន់ ដោយបានធ្វើការសង្គ្រោះការស៊ុតដ៏ល្អរបស់អតីតកីឡាករ Arsenal គឺNicolas Pepe កំលុងលទ្ធផល ០ ទល់និង០ និងពេល Barcelona នាំមុខ ២ទល់និង១ ។គ្រូបង្វឹកក្រុម Barcelona លោក Flick បានប្រាប់ DAZN បន្ទាប់ពីការប្រកួតថាៈខ្ញុំគិតថារបួសរបស់គាត់វារធ្ងន់ធ្ងរ។ យើងរង់ចាំការផ្តល់លទ្ធផលពីសំណាក់ក្រុមគ្រូពេទ្យក្នុងពេលដ៏ឆាប់ខាងមុខនេះ។
ប្រភព:Besoccer
វីដេអូ:

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]


