
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏ល្អរបស់ខ្សែការពារកណ្តាល Riccardo Calafiori ដោយការស៊ុតជើងឆ្វេងពីចំងាយដើម្បីតាមស្មើការរកបានគ្រាប់បាល់បើកឆាក របស់ Erling Haaland នៅ១តង់ទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងការប្រកួតនៅថ្ងៃអាទិត្យ បានធ្វើអោយអ្នកចាត់ការសញ្ជាតិអេស្បាញមិនសប្បាយចិត្តនោះទេ។ អ្វីដែលប្រិយមិត្តអ្នកគាំទ្របានចាប់អារម្មណ៍នោះគឺ បុរសសញ្ជាតិអេស្បាញលោក Pep Guadiola ក្នុងនាមម្ចាស់ផ្ទះ បានសម្តែងអារម្មណ៏មិនសប្បាយចិត្តដោយលើកជើងធាក់កៅអីអង្គុយរបស់ខ្លួន និងបានរត់ទៅរកអាជ្ញាកណ្តាលលោក Michael Oliver ដែលអនុញ្ញាតឱ្យក្រុមភ្ញៀវប្រញាប់និងចាប់ផ្តើមកែបាល់យ៉ាងលឿនដើម្បីវាយបកតាមស្មើនៅតង់ទី១មុនបញ្ចប់ការប្រកួតផ្លូវការណ៏ស្មើគ្នា ២ទល់និង២ បើទោះបីជាArsenal នៅសល់អ្នកលេងតែ១០នាក់ ក្រោយពី ខ្សែប្រយុទ្ធ Leandro Trossard ត្រូវអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួតក្រោមការចោតប្រកាន់ថាបានទាត់បាល់ចេញឆ្ងាយ។
ទោះបីជាអាចឈរនៅកំពូលតារាងដោយមានគម្លាតត្រឹម១ពិន្ទុពីក្រុម Liverpool ប៉ុន្តែក្រុមមេឃខៀវ Man.City កំពុងប្រឈមអវត្តមានកីឡាករឆ្នើម Roderi Hernandez បានរងរបួសជង្គង់និងត្រូវប្តូរចេញចាប់តាំងពីតង់ទី១ នាទីទី២០ ក្រោយប៉ះទង្គិចជា Thomas Partey ។ សម្រាប់ Man.City ទោះបីជាស្មើគ្នា និងចែកពិន្ទុត្រឹម១ពិន្ទុ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានឡើងមកឈរនៅលេខរៀងទី ១លើតារាងក្របខណ្ឌ EPL ដោយមានគម្លាតពី Liverpool ១៣ទល់និង១២ក្រោយប្រកួតបាន ៥ដង។
ប្រភព:The Mirror

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]



