
Bayer Leverkusen សម្លឹងឃើញជ័យជំនះជាលើកទីបីនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់Bundesliga នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolfsburg នៅកីឡដ្ឋាន BayArena ក្នុងការប្រកួត Bundesliga សប្តាហ៍ទីបួនរបស់ពួកគេនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យនេះ។ក្រុមរបស់លោក Xabi Alonso បច្ចុប្បន្ននៅឈរលេខរៀងទី ៥ ក្នុងតារាងដោយមាន ៦ ពិន្ទក្រោយចាប់ផ្តើម៣ប្រកួតដំបូងឈ្នះ២និងចាញ់១ ឈរនៅលេខរៀងទី៧ ខណៈWolfburg ឈរនៅលេខរៀងទី ១៣ប្រកួតបាន៣ដងចាញ់២ឈ្នះ១។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៦ដងចុងក្រោយ Leverkusen ឈ្នះ២ស្មើ២និងចាញ់២ ខណៈចុងក្រោយបង្អស់នៅខែ មិនា២០២៤ Leverkusen បានផ្តួល Wolfburg ដោយលទ្ធផល ២ទល់និង០។
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)
Leverkusen បានប្តូរកីឡាករខ្សែប្រយុទ្ធ Victor Boniface និង Florian Wirtz នៅក្នុងតង់ទីពីរកំលុងពេលប្រកួត UCL ជាមួយ Feyenoord ត្រៀមវិលត្រលប់មកលេងជម្រើស១១នាក់សម្រាប់ការប្រកួតនេះវិញ។Eដូច្នេះហើយ រំពឹងថា Robert Andrich នឹងចាប់ដៃគូជាមួយ Xhaka នៅខ្សែបម្រើកណ្តាល អមដោយខ្សែការពារស្លាប Jeremie Frimpong និង Alejandro Grimaldo ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Tapsoba, Tah, Hincapie; Frimpong, Xhaka, Andrich, Grimaldo; Wirtz, Terrier; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមWolfburg(ភ្ញៀវ)
ក្រុមភ្ញៀវមានកីឡាកររងរបួសច្រើនមានដូចជាៈ Joakim Maehle, Kevin Paredes និង Rogerio ដែលត្រូវអវត្តមានរហូតដល់ដើមខែក្រោយ។ខ្សែប្រយុទ្ធ Bartosz Bialek មិនត្រូវបានរំពឹងថានឹងត្រលប់មកវិញទេរហូតដល់ចុងខែវិច្ឆិកា ខណៈដែលខ្សែបម្រើប្រយុទ្ធ Lovro Majer នឹងត្រលប់មកវិញនៅដើមខែតុលា។Lukas Nmecha ទំនងជាត្រូវអវត្តមានក្នុងការប្រកួតរបស់ក្រុមខ្លួនរហូតដល់ពាក់កណ្តាលខែតុលា បើទោះបីជា David Odogu អាចត្រលប់មកលេងក្នុងប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើគាត់ជាសះស្បើយពីជំងឺក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Grabara; Fischer, Bornauw, Zesiger, Kaminski; Svanberg, Arnold, Ozcan; Baku, Wimmer, Tomas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leverkusen ៣:០ Wolfburg
ប្រភព:whoscored &sportsmole
វីដេអូ: Feyenoord vs Leverkusen

បរទេសៈ ក្រុម Arsenal បានបើកការចរចារជាមួយនឹងកីឡាករ Nico Williams របស់ក្រុម Athletic Bilbao អំពីលទ្ធភាពក្នុងការផ្ទេរនៅរដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះតែងតែបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍នឹងសមត្ថភាពរបស់គេ ជាពិសេសការប្រកួតនៅ Euro 2024 តែម្តង។ ទោះបីជាយ៉ាងណាមិញក្លឹបដែលចង់បានគេត្រូវតែហ៊ានចំណាយប្រាក់ ៤៨ ទៅ ៦៧លានផោន ដែលក្រុម Arsenal នឹងត្រូវប្រឈមមុខជាមួយនឹងក្លឹបធំៗ ដទៃទៀតដូចជា Bayern Munich, Chelsea និង Liverpool ។អត្ថបទកំពុងចាប់អារម្មណ៍៖ សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: BANG BANG សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Arsenal ក៏បានមើលកីឡាករ Bruno Guimaraes របស់ Newcastle […]



