Close
Featured-Image
Prediction: Leverkusen អាចលត់ Wolfburg មានកីឡាករកំពុងញាំញីដោយសាររបួសបានទេ?
ទំហំអក្សរ
តូច
ធំ

Bayer Leverkusen សម្លឹងឃើញជ័យជំនះជាលើកទីបីនៅក្របខណ្ឌលីកកំពូលអាឡឺម៉ង់Bundesliga នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Wolfsburg នៅកីឡដ្ឋាន BayArena ក្នុងការប្រកួត Bundesliga សប្តាហ៍ទីបួនរបស់ពួកគេនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃអាទិត្យនេះ។ក្រុមរបស់លោក Xabi Alonso បច្ចុប្បន្ននៅឈរលេខរៀងទី ៥ ក្នុងតារាងដោយមាន ៦ ពិន្ទក្រោយចាប់ផ្តើម៣ប្រកួតដំបូងឈ្នះ២និងចាញ់១ ឈរនៅលេខរៀងទី៧ ខណៈWolfburg ឈរនៅលេខរៀងទី ១៣ប្រកួតបាន៣ដងចាញ់២ឈ្នះ១។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា៦ដងចុងក្រោយ Leverkusen ឈ្នះ២ស្មើ២និងចាញ់២  ខណៈចុងក្រោយបង្អស់នៅខែ មិនា​២០២៤ Leverkusen បានផ្តួល Wolfburg ដោយលទ្ធផល ២ទល់និង០។

FBL-GER-BUNDESLIGA-LEVERKUSEN-WOLFSBURG • Channels Television
២.ពត៌មានក្រុមLeverkusen(ម្ចាស់ផ្ទះ)

Leverkusen បានប្តូរកីឡាករខ្សែប្រយុទ្ធ Victor Boniface និង Florian Wirtz នៅក្នុងតង់ទីពីរកំលុងពេលប្រកួត UCL ជាមួយ Feyenoord ត្រៀមវិលត្រលប់មកលេងជម្រើស១១នាក់សម្រាប់ការប្រកួតនេះវិញ។Eដូច្នេះហើយ រំពឹងថា Robert Andrich នឹងចាប់ដៃគូជាមួយ Xhaka នៅខ្សែបម្រើកណ្តាល អមដោយខ្សែការពារស្លាប Jeremie Frimpong និង Alejandro Grimaldo ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Hradecky; Tapsoba, Tah, Hincapie; Frimpong, Xhaka, Andrich, Grimaldo; Wirtz, Terrier; Boniface
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣

Tovább folytatta hibátlan sorozatát az éllovas Leverkusen - Eurosport
៣.ពត៌មានក្រុមWolfburg(ភ្ញៀវ)
ក្រុមភ្ញៀវមានកីឡាកររងរបួសច្រើនមានដូចជាៈ Joakim Maehle, Kevin Paredes និង Rogerio ដែលត្រូវអវត្តមានរហូតដល់ដើមខែក្រោយ។ខ្សែប្រយុទ្ធ Bartosz Bialek មិនត្រូវបានរំពឹងថានឹងត្រលប់មកវិញទេរហូតដល់ចុងខែវិច្ឆិកា ខណៈដែលខ្សែបម្រើប្រយុទ្ធ Lovro Majer នឹងត្រលប់មកវិញនៅដើមខែតុលា។Lukas Nmecha ទំនងជាត្រូវអវត្តមានក្នុងការប្រកួតរបស់ក្រុមខ្លួនរហូតដល់ពាក់កណ្តាលខែតុលា បើទោះបីជា David Odogu អាចត្រលប់មកលេងក្នុងប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើគាត់ជាសះស្បើយពីជំងឺក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Grabara; Fischer, Bornauw, Zesiger, Kaminski; Svanberg, Arnold, Ozcan; Baku, Wimmer, Tomas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leverkusen ៣:០ Wolfburg
ប្រភព:whoscored &sportsmole
វីដេអូ: Feyenoord vs Leverkusen

អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30