
ការប្រយុទ្ធគ្នាដ៍ស្វិតស្វាញនៅក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍នេះនាថ្ងៃអាទិត្យវេលាម៉ោង ១០និង៣០នាទីរវាងម្ចាស់ផ្ទះគឺក្រុមមេឃខៀវManc. City និងកាំភ្លើងធំ Arsenal បានកើតមានឡើងបន្ទាប់ពីក្រុមទាំងពីរបានបំពេញកាតព្វកិច្ចចប់នៅក្របខណ្ឌ UCL ជាមួយក្រុមអ៊ីតាលីរៀងៗខ្លួនខណៈ Man.City បានត្រឹមតែ Inter Milan ខណៈដែលក្រុមកាំភ្លើងធំស្ទើរតែបាត់បង់ពិន្ទុក្រោយពី David Raya ជួយសង្គ្រោះបាល់២គ្រាប់ពីក្រុមម្ចាស់ផ្ទះ Atalanta BC ដោយពួកគេចែកពិន្ទុគ្នាម្នាក់១។ សម្រាប់ ៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.City ឈ្នះ៥ស្មើ១ ខណៈការប្រកួតនៅ EPL មិនដែលចាញ់ឈ្នះ៤។ សម្រាប់Arsenal ៥ប្រកួតចុងក្រោយឈ្នះ៣ស្មើ២ខណៈនៅ EPL ឈ្នះ៣ស្នើ១។
១.ប្រវត្តិជួបគ្នា
៥ដងចុងក្រោយក្រុមទាំងពីរឈ្នះម្នាក់២ប្រកួត និងស្មើ១។
២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Kevin De Bruyne មានបញ្ហារបួសក្រលៀនក្នុងការប្រកួតក្របខ័ណ្ឌ Champions League និងត្រូវវាយតម្លៃ ខណៈអ្នកចាត់ការទូទៅសញ្ជាតិអេស្បាញមិនចង់បញ្ចេញពត៌មានជាក់លាក់ណាមួយពីគាត់ដើម្បីរក្សាទុក្ខយុទ្ធសាស្រ្តទប់ទល់ជាមួយនិងអតីតជំនួយការរបស់លោក។ សម្រាប់ Phil Foden គឺរូបលោកតម្រូវអោយលេងនៅតំបន់បម្រើស្លាប។ កីឡាករវ័យ ២៤ ឆ្នាំត្រៀមលេងប្រសិន De Bruyneអវត្តមាន ។
Nathan Ake (ភ្លៅ) និង Oscar Bobb (ជើង) ទាំងពីរនៅបន្តព្យាបាលរបួស។ ខណៈប្រធានក្រុម Arsenal លោក Odegaard នឹងមិនអាចចូលលេងដូចប្រធានក្រុម De Bruyne ខណៈលោក Arteta បានបញ្ជាក់ថាកីឡាករអន្តរជាតិន័រវេមានបញ្ហាកជើងមុនពេលប្រកួតស្មើ Atalanta។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Dias, Akanji, Gvardiol; Kovacic, Rodri; Savinho, Silva, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមArsenal(ភ្ញៀវ)
កាពីតែនក្រុម Odegaard និងមិនមានវត្តមានជាមួយសមាជិកថ្មី Mikel Merinoដោយសាររបួស(ស្មា), Oleksandr Zinchenko (កំភួនជើង), Takehiro Tomiyasu (ជង្គង់) និង Kieran Tierney (សរសៃពួរ) ទោះយ៉ាងណាសមាជិកថ្មី ខ្សែការពារ Riccardo Calafiori និង Bukayo Saka ទាំងពីរនាក់មានម្នាក់អាចជាប់ជម្រើសដំបូងចូលលេងវិញខណៈ Declan Rice ក៏ត្រលប់មកវិញផងដែរពីការហាមឃាត់។ទាំង Gabriel Jesus និង Raheem Sterling នៅមិនទាន់ប្រាកដប៉ុ្តែ Gabriel Martinelli ត្រៀមចាប់ដៃគូតំបន់ប្រយុទ្ធជាមួយ Leandro Trossard ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; White, Saliba, Gabriel, Timber; Havertz, Partey, Rice; Saka, Jesus, Trossard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ១ :១ Arsenal
ប្រភព:whoscored &AISport&sportsmole

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



