

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United បានបញ្ជាក់ថាកីឡាកររងរបួសពីររូបគឺខ្សែបម្រើ Mason Mount និង Rasmus Hojlund បានត្រលប់មកកាន់ទីលានCarrington វិញហើយ មុនពេលរូបលោកនិងធ្វើការសម្រេចចិត្តថានិងដាក់អោយពូកគេចូលលេងនៅចុងសប្តាហ៍ឬយ៉ាងណា។គួររំលឹកថាក្រុមនៅក្របខណ្ឌPremier League ត្រៀមធ្វើដំណើរទៅសួរសុខទុក្ខក្រុម Crystal Palace នាកីឡដ្ឋាន Selhurst Park វេលាម៉ោង ១១និង៣០យប់ថ្ងៃសៅរ៏ខណៈMan.Utd បានបញ្ចប់ភាពរាំងស្ងួតដោយចាញ់២លើកចុងក្រោយជាប់គ្នា បន្ទាប់ពីផ្តួលម្ចាស់ផ្ទះ Southampton ៣ទល់និង០ មុនពេលផ្តួលក្រុមលីកលំដាប់ទីបី Barnsley ៧-០ ក្នុងការប្រកួត Carabao Cup ជុំទី៣កន្លងមក។
អ្នកចាត់ការសញ្ចាតិហូឡង់បានប្រាប់អ្នកយកព័ត៌មានថាៈ វាជាដំណឹងល្អណាស់ដែលពួកគេត្រលប់មកកាន់ទីលានប្រកួតវិញ។ ពួកគេត្រលប់មកហ្វឹកហាត់ជាក្រុមវិញហើយ យើងត្រូវសម្រេចចិត្តថាតើពួកគេមានកាយសម្បទាគ្រប់គ្រាន់ឬអត់ដើម្បីចាប់ផ្តើម [នៅថ្ងៃសៅរ៍] ប៉ុន្តែវាពិតជាគួរឱ្យរីករាយណាស់ដែលពួកគេមានកាយសម្បទា និងត្រលប់មកក្រុមវិញ។

Matthijs de Ligt, Lisandro Martinez, Noussair Mazraoui, Andre Onana, Bruno Fernandes និង Kobbie Mainoo ត្រូវបានគេរំពឹងថានឹងធ្វើបាន ១១ នាក់ដំបូងទល់ខណៈខ្សែបម្រើអន្តរជាតិអ៊ុយរូហ្គាយ Manuel Ugarte អាចនឹងបង្ហាញខ្លួនជាលើកដំបូងនៅ Premier League ។បិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១០ក្នងតារាងមាន ៦ ពិន្ទុ ដូច្នេះការប្រកួតនេះពួកគេអាចមានឱកាសត្រលប់មកកាន់ Top-៤វិញ ប្រសិនពួកគេទទួលជ័យជំនះក្នុងការប្រកួតនេះ។សម្រាប់ក្រុមម្ចាស់ផ្ទះរបស់លោក Oliver Glasner នៅមិនទាន់ស្គាល់ឈ្នះក្រោយចាប់ផ្តើម៤ដងចាញ់២ស្មើ២។
ប្រភព:Evening Standard

Jadon Sancho ខិតជិតការផ្ទេរទៅកាន់ក្លឹប Juventus បន្ទាប់ពីក្លឹបនៅលីកកំពូលSerie Aបានឈានដល់កិច្ចព្រមព្រៀងក្នុងតម្លៃ ១៧.៣ លានផោនជាមួយប្រាក់ឈ្នួលពលកម្មនឿយហត់ប្រមាណ៥,២លានផោនត្រូវបានយល់ព្រមពីសាម៉ីអាណាព្យាបាលគឺក្រុមបិសាចក្រហម Manchester United ផងដែរ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ មានបំណងចង់លក់ខ្សែប្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនៅរដូវក្តៅនេះ បន្ទាប់ពី Chelsea ថ្មីៗនេះបានច្រានចោលឱកាសចុះហត្ថលេខាលើកីឡាករវ័យ ២៥ ឆ្នាំក្នុងតម្លៃ ២៥ លានផោន ជំនួសអោយការបានបង់ពិន័យប្រមាណ៥ លានផោន ដើម្បីបញ្ជូនគាត់ត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពីតកន្លងមក Sancho បានខិតជិតដល់កិច្ចព្រមព្រៀងជាមួយ Napoli កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែក្រុមរបស់លោក Antonio Conte បានបដិសេធមិនបំពេញតាមសំណើតម្លៃ ២១.៣ លានផោនតាមការចង់បាន។គួររំលឹកថា Man.Utd បានបញ្ចប់ការផ្ទេរយក Sancho ពីក្លឹប […]