
ក្រុម Al Nassr របស់អារ៉ាប៊ីសាអូឌីត បានបញ្ចប់តំណែងលោក Luis Castro ចេញជាផ្លុវការណ៍បន្ទាប់ពីចំណាយរយៈពេលពេលមួយឆ្នាំដឹកនាំក្លឹបនៅតំបន់មជ្ឈឹមបូព៌ាយោងតាមការចុះផ្សាយរបស់បណ្តាញសារពត៌មាននៅថ្ងៃទី១៨ម្សិលមិញនេះ។ការបញ្ចប់តំណែងគ្រូបង្វឹកសញញជាតិពរទ័យហ្គាល់វ័យ ៦៣ឆ្នាំរូបនេះចេញគឺព្រោះតែការដឹកនាំក្រុមចាប់ផ្តើមរដូវកាលនេះមិនសូវបានល្អទោះជាមិនទាន់ចាញ់ក្រោយឈ្នះ១និងស្មើ២ បច្ចុប្បន្នពួកគេឈរនៅលេខរៀងទី៧ក្នុងលីក។ទោះយ៉ាងណាវិលត្រលប់ទៅរដូវកាលចាស់ ៥៤ប្រកួត លោក Castro មិនបានដឹកនាំក្លឹបឈ្នះពានទេ ហើយបញ្ចប់រដូវកាលឈរនៅលេខរៀងទី២។
Al Nassr បាននិងកំពុងពិភាក្សាជាមួយអតីតអ្នកចាត់ការ AC Milan លោក Stefano Pioli អាចគ្រោងនឹងចូលកាន់តំណែងនេះ។សម្រាប់លោក Pioli ធ្លាប់ដឹកនាំ AC.Milan លើកពាន Serie A រដូវកាល២០២១-២០២២ដើម្បីបញ្ចប់ភាពខ្សត់ពានរយៈពេល១០ឆ្នាំចុងក្រោយ។
សម្រាប់ក្លឹបនៅលីកកំពូល SerieA ឯណេះវិញនៅថ្ងៃទី១៨ដូចគ្នានេះផងដែរRoma បានបណ្តេញអ្នកចាត់ការ Daniele de Rossi ក្រោយដឹកនាំក្រុមបានត្រឹមតែបួនប្រកួតប៉ុណ្ណោះក្នុងរដូវកាលថ្មីនៅក្របខណ្ឌ Serie A ដោយមិនទាន់ឈ្នះសោះ។ក្លឹបរហស្សនាមខ្លាធំបានជួលលោក De Rossi អតីតខ្សែបម្រើ-ការពារក្លឹប មក ជំនួសលោក Jose Mourinho នៅកីឡដ្ឋាន Stadio Olimpico កាលពីខែមករា ខណៈលទ្ធផលចុងក្រោយនេះគឺ៤ដងចុងក្រោយស្មើ ៣ និងចាញ់នៅទឹកដី Empoli កាលពីខែមុន។Roma បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ១៦ ក្នុងតារាង Serie A បន្ទាប់ពីបានត្រឹមតែស្មើ Genoa ១ទល់និង១កាលពីថ្ងៃអាទិត្យ។គួររំលឹកផងដែរថា Roma ទើបតែបន្តកុងត្រាបុរសសញ្ជាតិអ៊ីតាលីរូបនេះកាលពី៣ខែមុនជាមួយកិច្ចសន្យា រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែពួកគេនៅតែចែកផ្លូវគ្នាទាល់តែបាន។
Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងក្របខ័ណ្ឌ Serie A ដោយមាន ៥ ពិន្ទុឃ្លាតពីកៅអីលេងនៅក្របខណ្ឌ Champions League ។ ក្រុមក៏និងត្រៀមជួបAt.Bilbaoនៅថ្ងៃព្រហស្បតិ៍ទី២៧សប្តាហ៍ក្រោយផងដែរ។

អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនង YouTube របស់គាត់ថា Juventus មានផែនការបណ្តេញ លោកThiago Motta នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈប្រធានក្លឹប Juventus និងថ្នាក់ដឹកនាំក្លឹបកំពុងតែទប់ទល់នឹងបញ្ហាប្រឈមដែលកើតមានឡើងសម្រាប់បុរសសញ្ជាតិអ៊ីតាលីគិតត្រឹមពាក់កណ្ដាលរដូវកាលដោយJuventus រងបរាជ័យ៣ដង ខណៈ២លើកចុងក្រោយគឺពួកគេចាញ់ធ្ងន់ករ ក្រោយចាញ់ Atlanta ៤ទល់និង០ កាលពីដើមខែមីនា ពួកគេ បានបន្តចាញ់ Fiorentina ៣ទល់និង០ កាលពីថ្ងៃចន្ទម្សិលមិញទៀត។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Arsenal បើកការចរចារជាមួយនឹងខ្សែប្រយុទ្ធឆ្នើមនៅទឹកដីអេស្ប៉ាញម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតគ្រូបង្វឹក Bologna សញ្ជាតិអ៊ីតាលីដើមកំនើតប្រេស៊ីល Motta បច្ចុប្បន្នមានវ័យ ៤២ឆ្នាំ បច្ចុប្បន្នមានកិច្ចសន្យាជាមួយ Juventus រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ប៉ុន្តែការដឹកនាំដំបូងរបស់គាត់ក្នុងការគ្រប់គ្រងក្លឹបដែលគាត់បានលេងនៅមិនទាន់បានល្អដូចការគ្រោងទុកនោះទេ។ Juventus បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ Play-off និង Coppa Italia បាត់ទៅហើយនៅរដូវកាលនេះ […]



