
(អេស៉្បាញ)៖ ក្រុមអធិរាជស Real Madrid យកបាន ៣ពិន្ទុ ពេញៗក្រោយយកឈ្នះក្រុមត្រកូល Real ដូចគ្នាគឺ Real Sociedad ក្នុងលទ្ធផល ២:០។ ការរកគ្រាប់ទាំង២នេះ ជាការស៊ុតបាល់ប៉េណាល់ទីទាំង២គ្រាប់តែម្តង ដោយ Kylian Mbappé និង Vinicius Junior ជាអ្នកបញ្ចប់ទីម្នាក់១គ្រាប់។ លទ្ធផលមួយនេះ បានជួយឲ្យ Real Madrid ឈរនៅលេខ៣ ក្នុងតារាង Laliga ២០២៤/២៥ ខណៈដែលគូប្រជែង Barcelona កំពុងឈរនៅកំពូលតារាង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ៕
សូមទស្សនានូវវីដេអូ Highlights នៅខាងក្រោម៖

(សហរដ្ឋអាមេរិក)៖ កំពូលខ្សែប្រយុទ្ធអាស៊ី Son Heung-min ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចូលរួមជាមួយក្លិបថ្មី Los Angeles FC ក្នុងក្របខណ្ឌលីគកំពូល Major League Soccer ជាមួយតម្លៃផ្ទេរប្រមាណ ២០លានផោន ជាមួយកុងត្រា២ឆ្នាំ បន្ទាប់ពីរួមរស់ជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur អស់រយៈពេលជាង១០ឆ្នាំកន្លងមក។អត្ថបទកំពុងចាប់អារម្មណ៍៖ មិនបង្អង់យូរ! ទីបំផុត Oppa SON ផ្លាស់ទៅក្លឹបអាមេរិក LAFC ជាផ្លូវការក្រោយរួមរស់១០ឆ្នាំជាមួយ Spurs សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងនៅក្នុងការបង្ហាញខ្លួនជាផ្លូវការ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងវ័យ៣៣ឆ្នាំ បានឱ្យដឹងថា «LAFC បានផ្លាស់ប្តូរបេះដូងរបស់ខ្ញុំ ដែលមិនត្រឹមជាជម្រើសទី១ សម្រាប់ខ្ញុំផងនោះទេ។ វាជាក្តីសុបិនក្លាយជាការពិត។ LA គឺជាទីក្រុងដ៏អស្ចារ្យណាស់»។ គួរជម្រាបផងដែរថា LAFC បានកំពុងស្ថិតនៅលេខរៀងទី៦ ជាបណ្តោះអាសន្នក្នុង MLS ប្រចាំតំបន់ Western Conference និងបានរួមក្រុមឡើងវិញជាមួយអតីតអ្នកចាំទីរបស់ Spurs គឺ […]



