

ក្រុមអ្នកមានបុណ្យ Barcelona នឹងសម្លឹងរកការរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងរដូវកាលនេះបន្តទៀតនៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋានEstadi Montilivi សម្រាប់ការប្រកួត ជាមួយក្រុម Girona នៅវេលាម៉ោង ៩និង១៥យប់ថ្ងៃអាទិត្យនេះ។ក្លឹបអ្នកមានបុណ្យ Barcelona បច្ចុប្បន្នកំពុងនាំមុខគេនៅតារាង La Liga ក្រោយប្រកួតបាន ៤ដងឈ្នះទាំងបួនលើកមាន ១២ពិន្ទុ ខណៈក្រុម Giroa ឈរនៅលេខរៀងទី៥ បន្ទាប់ពីប្រកួតបាន ៤ដងមាន ៧ ពិន្ទុ។
១.ប្រវត្តិជួបគ្នា

ជួបគ្នា ៥ដងចុងក្រោយBarcelona ឈ្នះ២ ចាញ់២និងស្មើ១ ខណៈជួបគ្នាចុងក្រោយនៅខែឧសភា ២០២៤ ក្រុមម្ចាស់ផ្ទះលត់ភ្ញៀវ Barcelona ក្នុងលទ្ធផល ៤ទល់និង២។
២.ពត៌មានក្រុមGirona(ម្ចាស់ផ្ទះ)
Girona នឹងត្រូវជួបជាមួយ Barcelona នៅ Montilivi ដោយគ្មាន Oriol Romeu ដោយសារលក្ខខណ្ឌកិច្ចសន្យា រួមជាមួយនឹងកីឡាករដែលរងរបួស Jastin និង Artero ។
Yangel Herrera អាចនឹងត្រលប់មកវិញបន្ទាប់ពីការហ្វឹកហាត់ជាមួយក្រុមបន្ទាប់ពីរបួស បើទោះបីជាអវត្តមានក្នុងកាតព្វកិច្ចលើឆាកអន្តរជាតិក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGazzaniga; Frances, Lopez, Blind, Gutierrez; Tsygankov, Herrera, Martin, Gil; Ruiz, Danjuma
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២
៣.ពត៌មានក្រុមBarcelona(ភ្ញៀវ)
Barcelona នឹងគ្មានកីឡាកររបួស Araujo, Gavi, Christensen, Fermín, Frenkie de Jong និង Bernal។
ដំណឹងល្អកីឡាករ Ansu Fati បានជាសះស្បើយ និងហ្វឹកហាត់ជាមួយក្រុម ខណៈDani Olmo ត្រៀមចូលលេង បើទោះបីជាខកខានការប្រកួតរបស់អេស្ប៉ាញដោយសារតែរបួសដែលត្រូវបានចាត់ទុកថាស្រាលក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងTer Stegen; Kounde, Cubarsi, Martinez, Balde; Casado, Pedri; Yamal, Olmo, Raphinha; Lewandowski
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Girona ០:២ Barcelona
ប្រភព:whoscored &sportskeeda&sportsmole

Manchester United កំពុងបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិកូឡុំប៊ី Richard Rios របស់ក្លឹប Palmeiras នៅរដូវក្តៅនេះដើម្បីពង្រឹងតំបន់បម្រើស្លាបអោយរឺងម៉ាំបន្ថែមទៀត។ខណៈអ្នកចាត់ការទូទៅលោក Ruben Amorim សម្លឹងចង់ស្តារមុខមាត់ និង កម្លាំងស្នូលរបស់ក្រុមអោយវិលត្រលប់មករកភាពល្អប្រសើរឡើងវិញ ខណៈបេក្ខភាពកីឡាករតិចតួចណាស់ដែលបានភ្ជាប់ទំនាក់ទំនងយ៉ាងច្បាស់ជាមួយនឹងការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ Tottenham ចែចូវបានខ្សែការពារជប៉ុនម្នាក់ ដែលលេងនៅ J-League សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ពោលគឺក្រោយពីទិញបាន Matheus Cunha ពី Wolver និងបន្តចរចារបន្ថែមតម្លៃដេញថ្លៃកីឡាករ Bryan Mbeumo ជាមួយ Brentford រួចមកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់លោក Amorim ចង់បន្ថែមខ្សែខ្សែបម្រើ និងអាចជាអ្នកចាំទី ប្រសិនបើថវិការដូវក្តៅគ្រប់គ្រាន់ និង អនុញ្ញាតជាផ្នែកនៃការផ្លាស់ប្តូរក្រុម។ សម្រាប់ Rios បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចនៅព្រឹត្តការណ៍ FIFA Club World Cup នៅសហរដ្ឋអាមេរិកសម្រាប់ក្រុម Palmeiras ខណៈពួកគេត្រៀមប្រកួតវគ្គ១៦ក្រុមជាបន្ទាប់ទៀត ក្រោយប្រកួតស្មើគ្នា […]



