

Manchester City នឹងព្យាយាមបន្តការរក្សាទម្រង់លេងរបស់ពួកគេអោយបានកាន់តែល្អឥតខ្ចោះក្នុងក្របខណ្ឌ EPL នៅពេលដែលពួកគេស្វាគមន៍ Brentford មកកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង ៩យប់។ក្រុមទាំងពីរនិងត្រូវជួបគ្នាជាលើកដំបូងចាប់តាំងពីខែកុម្ភៈ នៅពេលដែលក្រុមម្ចាស់ផ្ទះបានផ្តួលភ្ញៀវ ១ទល់និង០ដោយការស៊ុតបាល់បញ្ចូលទីក្នុងតង់ទីពីរពីសំណាក់កីឡាករ Erling Haaland។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៣ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួត Man.City ឈ្នះ ៣ចាញ់២ ខណៈការប្រកួតចុងក្រោយបង្អស់នៅខែសីហា ២០២៤ Man.City បានយកឈ្នះដោយលទ្ធផល១:០។

២.ពត៌មានក្រុមMan.City(ម្ចាស់ផ្ទះ)
Nathan Ake ព្រមទាំង Oscar Bobb ត្រូវអវត្តមាន ដោយសាររបួសភ្លៅពេលបំពេញកាតព្វកិច្ចអន្តរជាតិ។Phil Foden និង Savinho ទាំងពីរនឹងត្រូវវាយតម្លៃមុនពេលទទួលស្វាគមន៍ Brentford នៅថ្ងៃសៅរ៍។
Rodri, John Stones និង Kyle Walker អាចនឹងត្រូវបានរក្សាទុកសម្រាប់ការចាប់ផ្តើមនៃក្របខ័ណ្ឌ Champions League នៅសប្តាហ៍ក្រោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងEderson; Walker, Akanji, Dias, Gvardiol; Kovacic, Bernardo; Savinho, De Bruyne, Doku; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-២-១
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Kristoffer Ajer នឹងត្រូវវាយតម្លៃមុនការធ្វើដំណើរទៅជួបក្រុមជើងឯក Manchester City នៅថ្ងៃសៅរ៍។កីឡាករ Josh Dasilva, Aaron Hickey, Thiago និង Rico Henry ខកខានការប្រកួត បើទោះបីជាកីឡាកររូបនេះនឹងត្រលប់មកវិញក៏ដោយ។គ្រូបង្វឹកលោក Thomas Frank អាចនឹងនាំ Mads Roerslev ចូលប្រកួត ខណៈMikkel Damsgaard ក៏ត្រៀមនិងចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Collins, Pinnick, Ajer; Roerslev, Damsgaard, Norgaard, Janelt, Lewis-Potter; Mbeumo, Wissa
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.City ២:១ Brentford
ប្រភព:whoscored &sportskeeda&sportsmole

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]


