

(ប្រទេសវេលស៍)៖ យោងតាមគេហទំព័រ BBC បានឲ្យដឹងថា ខ្សែបម្រើ Enzo Fernandez របស់ក្លឹបបាល់ទាត់លីគអង់គ្លេស គឺតោខៀវ Chelsea ត្រូវបានហាមប្រាមមិនឲ្យបើកបររយៈពេល ៦ខែ បន្ទាប់ពីប្រព្រឹត្តិបទល្មើសច្បាប់បើកបរចំនួន ២ករណី នៅភាគខាងលិចប្រទេសវេលស៍។

គួរកត់សម្គាល់ថា តារាឆ្នើមសញ្ជាតិអាហ្សង់ទីន ដែលមានវ័យ ២៣ឆ្នាំ ត្រូវបានគេរកឃើញថា មានការល្មើសច្បាប់ពិរុទ្ធក្នុងនាមជាអ្នកបើកបររថយន្ត ដែលត្រូវបានចោទប្រកាន់ថា បានបើកបរឡានឆ្លងការសញ្ញាភ្លើងក្រហមនៅ Llanelli នៅក្នុងតំបន់ Carmarthenshire ប្រទេសវេលស៍ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ។ នៅរយៈពេលមួយខែក្រោយមក ខ្សែបម្រើវ័យក្មេង Enzo បានធ្វើការល្មើសនឹងច្បាប់ស្រដៀងគ្នានេះ ពីបទចោទប្រកាន់ថា បានបើកបរលើសល្បឿនកំណត់នៅក្នុងទីក្រុង Swansea លើការបើកបររថយន្តម៉ាក Porsche ដែលមិនមានរបាយការណ៍ច្បាស់ពីព័ត៌មារបស់អ្នកបើកបរ។
បើតាមច្បាប់ Fernandez ត្រូវបង់ប្រាក់ពិន័យ និងថ្លៃចំណាយចំនួនជិត ៤០០០ដុល្លារ ពីការមិនបង្ហាញខ្លួននៅតុលាការ Llanelli Magistrates កាលពីថ្ងៃពុធ ដោយបានលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះកូឡុំប៊ី កាលពីថ្ងៃអង្គារ ដ្បិតបានលទ្ធផលចាញ់ ២-១ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ស្ថិតតំបន់អាមេរិកខាងត្បូង។ Fernandez ក៏ទទួលពិន័យ ៦ចំណុចសម្រាប់បទល្មើលនីមួយៗ ពីចៅក្រមផងដែរ នៃការមិនផ្តល់ព័ត៌មានដែលបណ្តាលឱ្យមានការហាមឃាត់ ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ពិន័យ ២០០០ផោន ហើយថ្លៃចំណាយ ២១០ផោន និងប្រាក់បន្ថែម ៨០០ផោន ត្រឹមថ្ងៃទី៩ ខែតុលា ខណៈរូបគេជាខ្សែបម្រើដែល Chelsea ទិញមកក្នុងតម្លៃកំណត់ត្រា ១០៧លានផោន៕
ប្រភព៖ BBC

(USA)៖ ក្លឹបមកពីលីគប្រេស៊ីល Fluminense បានធ្វើឲ្យក្រុម Inter Milan មានការភ្ញាក់ផ្អើលជាមួយនឹងការផ្តួលពួកគេនូវជ័យជម្នះ ២:០ ដើម្បីឈានទៅលេងវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ ដែល Inter Milan នឹងត្រូវប៉ះតទល់នឹងក្លឹប Al Hilal ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយបណ្តេញគ្រូបង្វឹក! ក្លឹបមួយនេះនៅមិនទាន់រកអ្នកចាត់ការថ្មីបាននៅឡើយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖



