កំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo របស់ក្រុម Al-Nassr បានប្រាប់នៅក្នុងការសន្ទនាគ្នាជាមួយអតីតមិត្តរួមក្រុមលោក Rio Ferdinand នៅលើឆានែលយូធូបរបស់ខ្លួនឈ្មោះ UR Cristiano YouTube ដែលមានអ្នកចុច Subscribe ៥៩,៨លាននាក់គិតត្រឹមថ្ងៃទី១១កញ្ញា ២០២៤នេះ បានលើកយ៉ាងដូច្នេះឡើងថាៈ Kroos ចូលនិវត្តន៍វាជាការសម្រេចចិត្តដែលយើងបានមើលឃើញ យើងត្រូវគោរពការសម្រេចចិត្តរបស់គាត់។តែខ្ញុំគិតថាកាយសម្បទា របស់គាត់អាចនិងលេងបានប៉ុន្មានឆ្នាំទៅមុខទៀត ប៉ុន្តែនេះជាការសម្រេចចិត្តរបស់គាត់រួចទៅហើយ។
គួរកត់សម្គាល់ថាអតីតខ្សែបម្រើ-ការពារដ៏ពូកែចែកបាល់ និង បញ្ចូនបាល់ចំគោលដៅពីចំងាយសញ្ជាតិអាលឺម៉ង់ Kroos បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិក្រោយជួយ Real Madrid លើកពាន Uefa Champion League និង La liga នៅរដូវកាលចុងក្រោយ២០២៣-២០២៤ ។ទោះយ៉ាងណាកីឡាករវ័យ៣៤ឆ្នាំ បានសម្រេចចិត្តចូលនិវត្តន៏ពីក្រុមជម្រើសជាតិអាឡឺម៉ង់ផងដែរក្រោយមិនអាចជួយក្រុម និង ជួបរឿងខកចិត្តធ្លាក់ចេញពីព្រឹត្តិការណ៏ Euro ២០២៤ ក្រោមថ្វីជើងអេស្បាញ នៅវគ្គ៨ក្រុមចុងក្រោយ ក្នុងនាមជាម្ចាស់ផ្ទះ បន្ទាប់ពីរូបគេបានចូលនិវត្តន៏ពីក្រុមជម្រើសជាតិម្តងរួចមកហើយ ប៉ុន្តែត្រូវបានលោក Julian Nagelsmann កោះហៅមកជួយក្រុមរួមជាមួយកីឡាករ Ilkay Gundogan វិញនោះ។
ប្រភព:Dailypost
វីដេអូ:
(បរទេស)៖ ត្រលប់ទៅអំឡុងឆ្នាំ២០១៥ លោក Zinedine Zidane ធ្លាប់បានបង្ហើបឈ្មោះតារាឆ្នើម ៣រូប ដែលជាកីឡាករដែលរូបគាត់ចូលចិត្តបំផុតនៅអំឡុងពេលនោះ។ យោងតាមសារព័ត៌មាន TNT Sports បានឲ្យដឹងថា លោក Zidane បាននិយាយយ៉ាងដូច្នេះថា «បន្ទាប់ពី Ronaldo និង Messi គឺ Eden Hazard ដែលជាកីឡាករដែលខ្ញុំចូលចិត្ត ហើយវាពិតជាអស្ចារ្យណាស់ក្នុងការមើលពួកគេលេង»។អត្ថបទកំពុងចាប់អារម្មណ៍៖ អត់ដែរដឹងសោះ! កីឡាកររូបនេះ ជាកីឡាករដែល Zidane ចូលចិត្ត បន្ទាប់ពី Ronaldo និង Messi សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Hazard បានផ្លាស់មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ដោយផ្ទេរពី Chelsea ក្នុងតម្លៃប្រមាណ ១៥០លានអឺរ៉ូ ប៉ុន្តែមិនទទួលបានផ្លែផ្កានោះទេ ដោយរូបគេមិនអាចបង្ហាញខ្លួនបានល្អ ដូចកាលនៅ Chelsea នោះឡើយ […]