
ក្រុមសារិកាព្រៃ Newcastle បានព្យាយាមចុះហត្ថលេខានាំយកកកីឡាករវ័យក្មេង Anthony Elanga អតីតយុវជនថ្នាល Man.Utd ពីក្លឹប Nottingham Forest ក្នុងដំណាក់កា លចុងក្រោយនៃទីផ្សារដោះដូរកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែសំណើរបស់ពួកគេមានតម្លៃ ៥០ លានផោនត្រូវបានបដិសេធ ។
ប្រភពពីគេហទំព័រ CaughtOffside បានចុះផ្សាយថាក្រុម Newcastle នឹងបន្តចរចារនាំយក Elanga កីឡាករសញ្ជាតិស្វីសវ័យ២២ឆ្នាំ នៅពេលទីផ្សារដោះដូរនិងបើកដំណើរការលើកទីពីរនៅពាក់កណ្តាលរដូវកាលពោលគឺដើមឆ្នាំ ២០២៥បន្តទៀត។ ប៉ុន្តែប្រសិនបើពួកគេមិនទទួលបានជោគជ័យទៀតនោះទេ ក្រុមរបស់ Eddie Howe អាចនិងបង្ចែគោលដៅទៅ Antony Santos របស់ក្រុម Man.Utd វិញម្តង ។ប្រភពខាងលើបន្តថាៈ Man United អាចនិងដាក់លក់តម្លៃ ៤០ លានផោនសម្រាប់កីឡាករប្រេស៊ីលរូបនេះ ស្របពេលអ្នកចាត់ការសញ្ជាតិអង់គ្លេសលោក Howe ធ្លាប់កោតសរសើរទម្រង់លេងរបស់អតីតកីឡាករ Ajax រូបនេះបន្ទាប់ពីរូបគេបានផ្លាស់មកទ្រនំថ្មី Old Trafford នៅឆ្នាំ ២០២២។កំលុងពេល ថ្មីៗនេះផងដែរ Antony ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្តូរទៅកាន់ក្លឹប Fenerbahce ក្រោមការដឹកនាំរបស់លោក Jose Mourinho កំលុងពេលទីផ្សារដោះដូរកីឡាករទួរគីមិនទាន់បិទបញ្ចប់។
Antony Santos កីឡាករវ័យ២៤ឆ្នាំ បានបង្ហាញខ្លួនចំនួន ៨៣ លើកសម្រាប់ Man United គ្រប់ក្របខណ្ឌប្រកួត និងស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៥ដងក្នុងនោះនៅក្របខណ្ឌ Premier League រកបាន ៥ គ្រាប់ និង assists ៣ ដងក្នុងការបង្ហាញខ្លួន ៥៥ លើក។
ប្រភព:Sportsmole
វីដេអូ Antony Santos
វីដេអូ Anthony Elanga

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា បានបើកការចាប់អារម្មណ៍របស់ខ្លួនក្នុងការពង្រឹងនៅតំបន់ខ្សែប្រយុទ្ធបន្ថែមទៀតនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។ ដោយក្រុមមានការលំបាកនៅតំបន់ប្រយុទ្ធជាខ្លាំងនៅរដូវកាលនេះ ដោយអាចរកបានត្រឹមតែ៣៧គ្រាប់ ក្នុងការប្រកួតសរុបចំនួន ២៩លើក នៅ Premier League ។អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកគាំទ្រអាចនឹងក្អួតឈាម! ក្រោយដឹងពីមូលហេតុដែល Ramos ពាក់អាវលេខ៩៣ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករដែលក្រុម Manchester United ចង់បានមានដូចជា : Victor Osimhen (Napoli, on loan at Galatasaray) – 26 goals in 30 games this season. Expected to leave Napoli permanently. Viktor Gyokeres (Sporting Lisbon) – 83 goals […]



