

ក្រុមតោខៀវ Chelsea កំពុងបង្ហាញសញ្ញាណមិនល្អនោះទេខណៈក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍អាចនឹងត្រូវបានលក់ចេញសាជាថ្មីម្តងទៀតបន្ទាប់ពីមានការខ្វែងគំនិតគ្នារវាងម្ចាស់ភាគហ៊ុនធំ Todd Boehly និង Clearlake Capital ដែលជាម្ចាស់ក្លឹបកាន់កាប់ភាគហ៊ុនធំបច្ចុប្បន្ន។ Chelsea មិនបានបង្អាក់ដំណើរការរបស់ខ្លួននោះទេក្រោយពីជួបលទ្ធផលមិនបានល្អរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺបន្ទាប់ពីការចូលប្រឡូកក្នុងទីផ្សារដោះដូរកាលពីរដូវក្តៅដ៏មមាញឹក ជាមួយនឹងការចុះហត្ថលេខានាំយកកីឡាករមានគុណភាព និង តម្លៃខ្លួនខ្ពស់ ព្រមជាមួយការលក់ និង ចាកចេញរបស់កីឡាករមួយចំនួនក្រុមដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏មានប្រឈមជាមួយបញ្ហាមិនមែនកីឡាករ តែជារចនាសម្ព័ន្ធដឹកនាំទៅវិញ។

ប្រភពពីគេហទំព័រ Daily Mirror បានចុះផ្សាយថាក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចរាជធានី London និង ឈានដល់ការលក់ក្លឹបជាផ្លូវការណ៏ក្នុងពេលខាងមុខក្រោយពីភាគីទាំងពីរគឺ Todd Boehly និង Clearlake Capital បានទិញក្លឹបនៅឆ្នាំ ២០២២ ពីអតីតម្ចាស់ក្លឹបគឺលោកមហាសេដ្ឋីសញ្ជាតិរុស្សីលោក Roman Abramovich ក្រោយពីរូបលោកត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិរបស់គាត់ទាំងអស់នៅក្នុងចក្រភពអង់គ្លេសដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយរដ្ឋាភិបាលរុស្ស៊ីឈ្លានពាននិងធ្វើសង្គ្រាមជាមួយអ៊ុយក្រែននោះ។ទោះយ៉ាងណាសមភាគីទាំងពីរគឺ Boehly និង Clearlake Capital កំពុងថ្លឹងថ្លែងថាតើត្រូវទិញផ្នែកផ្សេងទៀតនៃក្លឹប ដើម្បីវិនិយោគបន្ត រឺលក់វាទៅឱ្យអ្នកវិនិយោគថ្មីកាន់កាប់ជំនួសវិញ។
ប្រភព:Besoccer

(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


