
ក្រុមបាល់ទាត់ជម្រើសជាតិយក្សពីរនិងត្រូវប៉ះគ្នានៅវេលាម៉ោង ១និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃសៅរ៏ស្អែកនេះរវាងក្រុមមាន់មាន់គកបារាំង និងត្រូវស្វាគមន៏ក្រុមអសូរីអ៊ីតាលីសម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League នៅកីឡដ្ឋាន Parc des Princes ។ គួររំលឹកថាអ៊ីតាលីមិនបានការពារតំណែងជើងឯកបានល្អប្រសើរនោះឡើយ ក្រោយធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមពានរង្វាន់ Euro ២០២៤ ខណៈបារាំងបានធ្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមជើងឯកអេស្បាញ។សម្រាប់៦ប្រកួតចុងក្រោយរបស់បារាំងធ្វើមិនសូវជាបានល្អទេដោយឈ្នះ៣ស្មើ២និងចាញ់១ ខណៈអ៊ីតាលី៦លើកចុងក្រោយ គឺចាញ់២ស្មើ២និងឈ្នះ២។
១.ប្រវត្តិជួបគ្នា
ជួបគ្នា ៥ដងចុងក្រោយបារំាងឈ្នះ២ស្មើ៣និងមិនដែលចាញ់ភ្ញៀវទេ។
២.ពត៌មានក្រុមបារាំង(ម្ចាស់ផ្ទះ)
Didier Deschamps មិនមានកីឡាករសំខាន់ពីររូបគេខ្សែការពារស្លាបឆ្វេង Ferland Mendy និង ខ្សែបម្រើ Aurelien Tchouameni របស់ក្រុមអធិរាជស Real Madrid បានដកខ្លួនចេញពីក្រុមដោយសាររបួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Maignan; Kounde, Saliba, Konate, T. Hernandez; Kante, Tchouameni, Zaire-Emery; Dembele, Thuram, Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមអ៊ីតាលី(ភ្ញៀវ)
ក្រុមលោក Luciano Spalletti មិនមានបញ្ហារបួសទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងDonnarumma; Di Lorenzo, Buongiorno, Bastoni; Cambiaso, Ricci, Tonali, Frattesi, Dimarco; Raspadori, Retegui
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺបារំាង២ : ១ អ៊ីតាលី
ប្រភព:whoscored &AIS sport&sportsmole

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។ផ្ទុយទៅវិញ Brighton […]

